កស្សបគោត្តសូត្រទី ៣
សម័យមួយ ព្រះកស្សបគោត្តមានអាយុ នៅក្នុងដងព្រៃ មួយ នាដែនកោសល ។ ក៏ក្នុងសម័យនោះ ព្រះកស្សបគោត្តមានអាយុ ចូលទៅ កាន់ទីសម្រាកក្នុងវេលាថ្ងៃ ហើយប្រដៅព្រានម្រឹគម្នាក់ ។ លំដាប់នោះឯង មានទេវតាដែលនៅអាស្រ័យ ក្នុងដងព្រៃ នោះ ជាអ្នកមានសេចក្តីអនុគ្រោះ ប្រាថ្នានូវប្រយោជន៍ដល់ព្រះកស្សបគោត្ត មានអាយុ ចង់ឲ្យព្រះកស្សបគោត្ត មានអាយុនោះ សង្វេគ ក៏ចូលទៅរក ព្រះកស្សបគោត្តមានអាយុ លុះចូលទៅដល់ហើយ បានពោលនឹងព្រះកស្សប គោត្តមានអាយុ ដោយគាថាទាំងឡាយថា បពិត្រភិក្ខុ លោកបំភ្លឺនូវឱវាទចំពោះព្រានម្រឹគ ដែលអាប់ ប្រាជ្ញា ឥតចិត្ត ជាអ្នកត្រាច់ទៅក្នុងទីភ្នំដែលលំបាកដើរក្នុង កាលខុស ( នេះ ) ហាក់ដូចជាជនល្ងង់ បំភ្លឺនូវឱវាទចំពោះ ខ្ញុំដែរ បុគ្គលពាល បើស្តាប់ ( ធម៌ ) ក៏មិនដឹងសេចក្តី បើ ពិនិត្យមើល ក៏មិនឃើញ ទាំងមិនភ្ញាក់ខ្លួននឹងសេចក្តីក្នុងធម៌ ដែលលោកម្ចាស់សម្តែងប្រាប់ បពិត្រព្រះកស្សប ទោះបី លោកនឹងទ្រោលបំភ្លឺប្រទីប គ្រប់ម្រាមដៃទាំង ១០ បុគ្គល ពាល ក៏មិនឃើញរូបទាំងឡាយបានទេ ព្រោះថា បញ្ញាចក្ខុ របស់បុគ្គលពាលនោះគ្មានឡើយ ។ គ្រានោះឯង ព្រះកស្សបគោត្រមានអាយុ ក៏ដល់នូវសេចក្តីសង្វេគ ដោយសារទេវតានោះធ្វើឲ្យសង្វេគ ។ គប្បីជ្រាបវិនិច្ឆ័យក្នុងកស្សបគោត្តសូត្រទី ៣ ដូច្នេះ បទថា ឆេតំ គឺព្រានបរបាញ់ម្រឹគម្នាក់ ។ បទថា ឱវទិ សេចក្តីថា បានឮថា ព្រាន ម្រឹគនោះបរិភោគអាហារពេលព្រឹកហើយ គិតថា អញនឹងបរបាញ់ម្រឹគ ទើប ចូលទៅក្នុងព្រៃ ឃើញរមាំងមួយក្បាល គិតថា អញនឹងប្រហារវាដោយ លំពែង ទើបដេញតាមទៅ គេចទៅមិនឆ្ងាយអំពីព្រះថេរៈអង្គុយក្នុងទីសម្រាក ក្នុងវេលាថ្ងៃ តាមន័យដូចដែលពោលមកហើយ ក្នុងសូត្រទី ១ ។