អដ្ឋកថា កស្សបគោត្តសូត្រទី ៣

ក្បាលទី 20 · ទំព័រ 362

បទថា ឱវទតិ ដូច្នេះ លោកពោលសំដៅដល់ព្រះថេរៈ អ្នកសម្តែងធម៌នោះ ដល់ព្រានអ្នក រវើរវាយយ៉ាងនេះ ។ បទថា អជ្ឈភាសិ សេចក្តីថា ព្រះថេរៈនេះ ញ៉ាំងការងារ ទាំងដែលជារបស់ខ្លួន ទាំងរបស់ព្រាននោះឲ្យវិនាស ដូចយ៉ាងបុគ្គលឈូស របស់ដទៃដែលមិនមែនជាឧស ដូចយ៉ាងបុគ្គលព្រោះស្រូវក្នុងទីដែលមិនមែន ជាស្រែ គិតថា អញនឹងដាស់តឿនលោក ទើបពោល ។ បទថា អប្បញ្ញំ ប្រែថា ដែលអប្បប្រាជា ។ បទថា អចេតសំ បានដល់ ប្រាសចាកគំនិត ដែលអាចដឹងហេតុការណ៍ ។ បទថា មន្ទោវ ប្រែថា ដូចជនល្ងង់ ។ បទថា សុណាតិ បានដល់ ស្តាប់ធម្មកថារបស់លោក ។ បទថា ន វិជានាតិ បានដល់ មិនដឹងសេចក្តីនៃធម៌នេះ ។ បទថា អាលោកេតិ បានដល់ ញ៉ាំង មេដៃដែលភ្លឺរុងរឿងដោយឫទ្ធិរបស់បុថុជ្ជន ជារបស់លោកឲ្យភ្លឺស្វាង ។ បទថា ន បស្សតិ សេចក្តីថា រមែងមិនឃើញហេតុការណ៍នេះថា ក្នុងទីនេះ មិនមានប្រេង មិនមានប្រឆេះ មិនមានចង្កៀង តែមេដៃនេះ ទ្រោលបំភ្លឺដោយ អានុភាពរបស់ព្រះថេរៈ ។ បទថា ទស បជ្ជោតេ គឺប្រទីប ១០ ក្នុងម្រាម ដៃទាំង ១០ ។ បទថា រូបនិ បានដល់ រូបដែលជាហេតុ ។ បទថា ចក្ខុំ គឺបញ្ញាចក្ខុ ។ បទថា សំវេគមាបទិ សេចក្តីថា ព្រះកស្សបគោត្រគិតថា នឹងមានប្រយោជន៍អ្វីដល់អញ ជាមួយនឹងព្រាននេះ ទើបប្រារព្ធសេចក្តី ព្យាយាម ប្រព្រឹត្តទៅតាមអរហត្តមគ្គ ដែលជាធម្មវិវេក ។