សម្ពហុលសូត្រទី ៤
ក្បាលទី 20 · ទំព័រ 364
សម័យមួយ ពួកភិក្ខុច្រើនរូប នៅក្នុងដងព្រៃមួយ ក្នុងដែន កោសល ។ កាលដែលភិក្ខុទាំងនោះ នៅចាំវស្សារួចហើយ លុះកន្លងទៅ ៣ ខែ ក៏នាំគ្នាចៀសេចេញទៅកាន់ចារិក ។ គ្រានោះឯង ទេវតាដែលអាស្រ័យនៅក្នុងដងព្រៃនោះ កាលបើមិនឃើញភិក្ខុទាំងនោះ ក៏យំសោកពោលគាថា ក្នុងវេលានោះថា ទីដែលគួរត្រេកអរប្រាកដ ហាក់ដូចជាទីមិនគួរត្រេកអរទៅវិញ ពួកភិក្ខុ ជាសាវ័ករបស់ព្រះគោតមទាំងនេះ លោកមានសម្តីដ៏ វិចិត្រ ជាពហុស្សូត បានឃើញអាសនៈស្ងាត់ដ៏ច្រើនហើយ នាំគ្នាចេញទៅទីណាវិញអស់ ។ កាលទេវតានោះ ពោលយ៉ាងនេះហើយ មានទេវតាមួយ អង្គទៀត បានប្រាប់ទេវតានោះ ដោយគាថាថា ភិក្ខុទាំងឡាយខ្លះ ទៅកាន់ដែនមគធៈ ខ្លះទៅកាន់ដែនកោសល ខ្លះឆ្ពោះមុខទៅកាន់ដែនវជ្ជី ត្រាច់ទៅជាពួក មិនកំណត់ទីលំនៅ បីដូចជាពានរ ។