អដ្ឋកថា សម្ពហុលសូត្រទី ៤
គប្បីជ្រាបវិនិច្ឆ័យក្នុងសម្ពហុលសូត្រទី ៤ ដូច្នេះ បទថា សម្ពហុលា គឺអ្នកទ្រទ្រង់ព្រះសូត្រ អ្នកទ្រទ្រង់ព្រះអភិធម្ម អ្នកទ្រទ្រង់ព្រះវិន័យ ជាច្រើន ។ បទថា វិហរន្តិ បានដល់ រៀនកម្មដ្ឋានក្នុងសម្នាក់ព្រះសាស្តា ហើយ ។ បទថា បក្កមឹសុ សេចក្តីថា បានឮថា ជនទាំងឡាយ ឃើញភិក្ខុទាំងនោះ ចូលទៅកាន់ស្រុកណាមួយ ក្នុងជនបទនោះ ក៏មានចិត្ត ជ្រះថ្លា ក្រាលសំពត់រោមចៀមជាដើម ទុកក្នុងរោងឆាន់ ប្រគេនបបរ និង របស់ទំពា ហើយអង្គុយក្នុងទីជិត ។ ព្រះមហាថេរៈពោលនឹងព្រះធម្មកថិក មួយរូបថា អ្នកចូរពោលធម៌ ។ ព្រះធម្មកថិកនោះ ទើបពោលធម្មកថាដ៏ពីរោះ ។ ជនទាំងឡាយ ជ្រះថ្លាហើយ បានប្រគេនភោជនដ៏ប្រណីត ក្នុងវេលាឆាន់ ។ ព្រះមហាថេរៈបានធ្វើអនុមោទនាភត្តាហារ គួរជាទីគាប់ចិត្ត ។ ជនទាំងឡាយ ជ្រះថ្លាយ៉ាងក្រៃលែងហើយ ពោលថា បពិត្រលោកម្ចាស់ដ៏ចម្រើន និមន្តចាំ ព្រះវស្សានៅក្នុងទីនេះអស់ ៣ ខែចុះ ឲ្យលោកទទួលពាក្យប្តេជ្ញាហើយ ឲ្យ សាងសេនាសនៈក្នុងទីដ៏ស្រួល ដោយការទៅមកឧបដ្ឋាកដោយបច្ច័យ ៤ ។ ព្រះមហាថេរៈបង្រៀនភិក្ខុក្នុងថ្ងៃចូលវស្សាថា ម្នាលអ្នកមានអាយុ ពួក លោករៀនកម្មដ្ឋានក្នុងសម្នាក់ព្រះសាស្តា ដែលជាគ្រូ ឈ្មោះថា សេចក្តីប្រាកដ នៃព្រះពុទ្ធជាការកម្រ ពួកលោកចូរស្តាប់ធម៌មួយខែ ៨ ថ្ងៃ លះបង់ការនៅ ច្រឡូកច្រឡំដោយពួកគណៈហើយ នៅដោយសេចក្តីមិនប្រមាទចុះ ដូច្នេះ ។ ចាប់ផ្តើមអំពីនោះមក ភិក្ខុទាំងនោះ រមែងខ្វល់ខ្វាយព្យាយាម ថ្ងៃខ្លះក៏ធ្វើការស្តាប់ ធម៌ ពេញមួយយប់ ថ្ងៃខ្លះ ក៏ដោះស្រាយប្រស្នា គ្រាខ្លះ ក៏ធ្វើសេចក្តី