អដ្ឋកថា អានន្ទសូត្រទី ៥

ក្បាលទី 20 · ទំព័រ 369

គប្បីជ្រាបវិនិច្ឆ័យក្នុងអានន្ទសូត្រទី ៥ ដូចតទៅនេះ បទថា អានន្ទោ គឺព្រះថេរៈជាឃ្លាំងនៃព្រះធម៌ ។ បទថា អតិវេលំ ប្រែថា ហួស វេលា ។ បទថា គិហិសញ្ញត្តិពហុលោ សេចក្តីថា ញ៉ាំងគ្រហស្ថឲ្យស្គាល់ វេលាជាច្រើន ទាំងវេលាថ្ងៃ និងវេលាយប់ ។ ពិតហើយ កាលព្រះមាន ព្រះភាគបរិនិព្វានហើយ ព្រះមហាកស្សបត្ថេរ ពោលនឹងព្រះថេរៈថា ម្នាល អ្នកមានអាយុ ខ្ញុំនឹងចាំវស្សាក្នុងក្រុងរាជគ្រឹះ ហើយសង្គាយនាព្រះធម៌ ចូរ លោកទៅកាន់ព្រៃ ធ្វើសេចក្តីព្យាយាម ដើម្បីប្រយោជន៍ដល់មគ្គទាំង ៣ ខាងលើ ចុះ ។ ព្រះអានន្ទត្ថេរកាន់បាត្រ និងចីវររបស់ព្រះមានព្រះភាគ ទៅកាន់ ដែនកោសល នៅក្នុងសម្នាក់ព្រៃមួយកន្លែង ស្អែកឡើង ទើបចូលទៅកាន់ ស្រុកមួយ ។ ជនទាំងឡាយឃើញព្រះថេរៈហើយ ពោលពាក្យជាច្រើនថា បពិត្រលោកម្ចាស់អានន្ទដ៏ចម្រើន ក្នុងកាលមុន លោកម្ចាស់និមន្តមកជាមួយនឹង ព្រះសាស្តា ថ្ងៃនេះ និមន្តមកតែមួយអង្គឯងបុណ្ណោះ លោកម្ចាស់ បោះបង់ព្រះសាស្តានៅទីណា ឥឡូវនេះ លោកម្ចាស់កាន់បាត្រ និងចីវរ របស់អ្នណាមក លោកម្ចាស់ថ្វាយទឹកលុបមុខ បោសសម្ហាតបរិវេណ នឹងធ្វើ វត្តបដិបត្តិដល់អ្នណា ដូច្នេះ នាំគ្នាទួញយំហើយ ។ ព្រះថេរៈពោលពាក្យ ជាដើមថា នែអ្នកទាំងឡាយ អ្នកកុំសោកសៅឡើយ កុំទួញយំឡើយ សង្ខារ ទាំងឡាយមិនទៀង ញ៉ាំងមហាជនឲ្យដឹងព្រមហើយ ធ្វើភត្តកិច្ចស្រេចហើយ ទៅកាន់ទីសម្រាក ។ ក្នុងវេលាល្ងាច ជនទាំងឡាយទៅក្នុងទីនោះ នាំគ្នាទួញ យំយ៉ាងនោះ ព្រះថេរៈក៏ប្រៀនប្រដៅយ៉ាងនោះដូចគ្នា ។