អនុរុទ្ធសូត្រទី ៦
សម័យមួយ ព្រះអនុរុទ្ធមានអាយុ គង់នៅនាដងព្រៃមួយ ក្នុងដែនកោសល ។ គ្រានោះឯង ទេវតាមួយអង្គ ឈ្មោះជាលិនី ជាពួកទេវតា នៅឋានតាវត្តិង្ស ជាប្រពន្ធពីដើម របស់ព្រះអនុរុទ្ធមានអាយុ បានចូលទៅរក ព្រះអនុរុទ្ធមានអាយុ លុះចូលទៅដល់ហើយ ទើបពោលគាថានឹងព្រះ អនុរុទ្ធមានអាយុថា កាលពីដើម លោកប្រព្រឹត្តព្រហ្មចរិយធម៌ក្នុងទីណា ចូរលោក តាំងចិត្តឲ្យនឹងក្នុងទីនោះ លោកមានពួកទេវតាចោមរោមជាបរិវា រ តែងល្អក្នុងឋានទេវតាឈ្មោះតាវត្តិង្ស ជាទីសម្រេចនៃ សេចក្តីប្រាថ្នាគ្រប់យ៉ាង ។ ព្រះអនុរុទ្ធតបថា ទេវកញ្ញាដែលទុគ៌ត តាំង នៅក្នុងសក្កាយទិដ្ឋិ ទោះបីពួកសត្វជាទុគ៌តនោះ ក៏ពួកទេវកញ្ញាប្រាថ្នាដែរ ។ ទេវតាតបថា ពួកជនណាមិនឃើញឱទ្យានឈ្មោះ នន្ទនៈ ជាអាវាសរបស់ពួកទេវតា មានប្រមាណបីដ៏មានយស ពួកជននោះ ឈ្មោះថា មិនស្គាល់សេចក្តីសុខសប្បាយ ។ ព្រះអនុរុទ្ធតបថា ម្នាលទេវតាពាល នាងឯងមិន ដឹងពាក្យរបស់ព្រះអរហន្តទាំងឡាយថា សង្ខារទាំងពួងមិន ទៀង មានការកើតឡើង និងការវិនាសទៅវិញជាធម្មតា លុះ កើតឡើងហើយ រលត់ទៅវិញ លុះតែរម្ងាប់នូវសង្ខារទាំងនោះ បាន ទើបនាំមកនូវសេចក្តីសុខ ម្នាលនាងជាលិនី ការនៅ របស់យើងក្នុងពួកទេវតាទៀត ក្នុងកាលឥឡូវនេះ មិនមានទេ ជាតិសង្សារអស់ហើយ ឥឡូវភពថ្មី មិនមានទេ ។ គប្បីជ្រាបវិនិច្ឆ័យក្នុងអនុរុទ្ធសូត្រទី ៦ ដូចតទៅនេះ បទថា បុរាណទុតិយិកា គឺអគ្គមហេសី ក្នុងអត្តភាពមុន ។ បទថា សោភសិ បានដល់ កាលមុនក៏ស្អាត ឥឡូវនេះក៏ស្អាត ។