នាគទត្តសូត្រទី ៧

ក្បាលទី 20 · ទំព័រ 376

សម័យមួយ ព្រះនាគទត្តមានអាយុ នៅក្នុងដងព្រៃមួយ ក្នុងដែនកោសល ។ ក៏សម័យនោះឯង ព្រះនាគទត្តមានអាយុ ចូលទៅកាន់ ស្រុកក្នុងវេលាព្រឹកពេក ត្រឡប់មកវិញក្នុងវេលាថ្ងៃពេក ។ គ្រានោះឯង ទេវតាដែលអាស្រ័យនៅក្នុងដងព្រៃនោះ ជា អ្នកអនុគ្រោះ ប្រាថ្នានូវប្រយោជន៍ដល់ព្រះនាគទត្តមានអាយុ ចង់ធ្វើព្រះ នាគទត្តមានអាយុឲ្យសង្វេគ ក៏ចូលទៅរកព្រះនាគទត្តមានអាយុ លុះចូលទៅដល់ ហើយ ទើបពោលគាថា នឹងព្រះនាគទត្តមានអាយុថា បពិត្រព្រះនាគទត្ត លោកចូរទៅ ( កាន់ស្រុក ) ក្នុងវេលា ព្រឹក ត្រឡប់មកវិញក្នុងវេលាថ្ងៃ ត្រាច់ទៅហួសវេលា នៅ ច្រឡូកច្រឡំដោយពួកគ្រហស្ថ រួមសុខរួមទុក្ខជាមួយគ្នា ខ្ញុំ ខ្លាចព្រះនាគទត្ត ប្រែទៅជាអ្នកឃ្នើសឃ្នងក្រៃពេក ជាប់ ចំពាក់ក្នុងត្រកូលទាំងឡាយ លោកកុំលុះអំណាចនៃស្តេចមច្ចុ ដែលឈ្មោះថា អន្តកៈ ដ៏មានកម្លាំងឡើយ ។ លំដាប់នោះឯង ព្រះនាគទត្តមានអាយុ លុះទេវតានោះ ធ្វើឲ្យសង្វេគ ហើយ ក៏ដល់នូវសេចក្តីសង្វេគ ។