អដ្ឋកថា នាគទត្តសូត្រទី ៧
ក្បាលទី 20 · ទំព័រ 377
គប្បីជ្រាបវិនិច្ឆ័យក្នុងនាគទត្តសូត្រទី ៧ ដូចតទៅនេះ បទថា អតិកាលេន សេចក្តីថា ភិក្ខុនាគទត្តដេកលក់ពេញមួយយប់ ក្នុងវេលាជិតភ្លឺ យកចុងអំបោសបោសបានបន្តិច លុបមុខហើយ ចូលទៅបិណ្ឌបបរអំពី ព្រឹក ។ បទថា អតិទិវា សេចក្តីថា ទទួលបបរទៅរោងភត្ត ឆាន់ហើយ ដេកលក់ក្នុងកន្លែងមួយ គិតថា អញនឹងបានអាហារដ៏ប្រណីត ក្នុងវេលា បរិភោគរបស់ជនទាំងឡាយ ដូច្នេះ កាលថ្ងៃត្រង់ ក៏ក្រោកឡើងយកធម្មក្រក ដួសទឹកលុបលាងភ្នែកហើយ ទៅរកអាហារឆាន់ តាមសេចក្តីត្រូវការ ផុត ថ្ងៃត្រង់ហើយ ក៏ចៀសចេញ ។ បទថា ទិវា ច អាគន្តា សេចក្តីថា ឈ្មោះថា អ្នកចូលទៅ ហួសវេលា គប្បីមកមុនភិក្ខុទាំងឡាយដទៃ តែលោកមកយឺតពេក ។ បទថា ភាយាមិ នាគទត្តំ បានដល់ ខ្ញុំខ្លាចព្រះនាគទត្តនោះ ។ បទថា សុបគព្ភំ បានដល់ ឃ្នើសឃ្នងក្រៃពេក ។ បទថា កុលេសុ គឺក្នុងត្រកូលអ្នកឧបដ្ឋាក មានត្រកូលក្សត្រិយ៍ជាដើម ។