កុលឃរណីសូត្រទី ៨
សម័យមួយ ភិក្ខុមួយរូប នៅក្នុងដងព្រៃមួយ ក្នុងដែន កោសល ។ ក៏សម័យនោះឯង ភិក្ខុនោះ ចូលទៅក្នុងត្រកូលមួយហួសវេលា ។ គ្រានោះឯង ទេវតាដែលនៅក្នុងដងព្រៃនោះ ជាអ្នកអនុគ្រោះ ប្រាថ្នានូវប្រយោជន៍ដល់ភិក្ខុនោះ ចង់ធ្វើឲ្យភិក្ខុនោះសង្វេគ ក៏និម្មិតជាភេទស្រី មេផ្ទះ ក្នុងត្រកូលនោះ ហើយចូលទៅរកភិក្ខុនោះ លុះចូលទៅដល់ហើយ ទើបពោលគាថានឹងភិក្ខុនោះថា ជនទាំងឡាយ មកប្រជុំនិយាយគ្នា ទៀបឆ្នេរស្ទឹងទាំងឡាយ ផង ក្នុងរោងសម្រាប់សម្រាកផង ក្នុងរោងសម្រាប់ប្រជុំគ្នា និយាយផង នាផ្លូវច្រកផង ហើយនិយាយចំពោះខ្ញុំផង ចំពោះលោកផង តើព្រោះហេតុអ្វី ។ ភិក្ខុតបថា ព្រោះថា ជនទាំងឡាយ មានសទ្ធាជា បដិលោម ក្នុងលោកនេះច្រើនគ្នា អ្នកដែលមានតបៈនោះ គួរតែអត់ទ្រាំ មិនគួរអេនោខ្មាសឡើយ ដ្បិតសត្វមិនមែន សៅហ្មង ដោយពាក្យដែលពួកជនដទៃ និយាយនោះទេ បុគ្គលណា តក់ស្លុតនឹងសំឡេង ដូចជាសត្វឈ្លូសក្នុងព្រៃ អ្នកប្រាជហៅបុគ្គលនោះ ថាជាអ្នកមានចិត្តស្រាល កិច្ចវត្ត មិនសម្រេចដល់ បុគ្គលនោះទេ ។