វជ្ជីបុត្តសូត្រទី ៩

ក្បាលទី 20 · ទំព័រ 381

សម័យមួយ វជ្ជីបុត្តកភិក្ខុមួយរូប នៅក្នុងដងព្រៃមួយ ជិត ក្រុងវេសាលី ។ ក៏សម័យនោះឯង វជ្ជីបុត្តកភិក្ខុ មានការដើរលេង អស់ ពេញមួយរាត្រី ក្នុងក្រុងវេសាលី ។ គ្រានោះឯង ភិក្ខុនោះបានឮសំឡេងគឹកកង នៃការវាយ និងការប្រគំតន្រ្តី ក៏ខ្សឹកខ្សួល ពោលគាថានេះ ក្នុងវេលានោះថា យើងមកនៅក្នុងព្រៃតែម្នាក់ឯង ដូចជាកំណាត់ឈើដែលគេ ចោលក្នុងព្រៃ ក្នុងរាត្រីប្រាកដដូច្នេះ មិនមានអ្នកណាអន់ ជាងយើងទៅទៀតទេ ។ គ្រានោះឯង ទេវតាដែលអាស្រ័យនៅនាដងព្រៃនោះ ជា អ្នកអនុគ្រោះ ប្រាថ្នានូវប្រយោជន៍ដល់ភិក្ខុនោះ ចង់ធ្វើភិក្ខុនោះឲ្យសង្វេគ ក៏ ចូលទៅរកភិក្ខុនោះ លុះចូលទៅដល់ហើយ ទើបពោលគាថានឹងភិក្ខុនោះថា លោកនៅក្នុងព្រៃតែម្នាក់ឯង ដូចជាកំណាត់ឈើដែលគេ ចោលនៅក្នុងព្រៃមែន តែមានជនច្រើនគ្នាស្រឡាញ់លោក នោះ ដូចពពួកសត្វក្នុងឋាននរក ស្រឡាញ់ពួកទេវតាក្នុង ឋានសួគ៌ ។ លំដាប់នោះឯង ភិក្ខុនោះ លុះទេវាតានោះ ធ្វើឲ្យសង្វេគហើយ ក៏ដល់ នូវសេចក្តីសង្វេគ ។