អដ្ឋកថា វជ្ជីបុត្តសូត្រទី ៩

ក្បាលទី 20 · ទំព័រ 382

គប្បីជ្រាបវិនិច្ឆ័យក្នុងវជ្ជីបុត្តសូត្រទី ៩ ដូចតទៅនេះ បទថា វជ្ជីបុត្តកោ គឺរាជបុត្រក្នុងដែនវជ្ជី លះបង់ស្វេតច្ឆត្រ ចេញមកបួស ។ បទថា សព្វរត្តិចារោ សេចក្តីថា ការរីករាយដែលគេប្រកាសហើយ ការលេងក្នុងខែ ១២ តុបតែងដោយទង់ជ័យ និងទង់ជ្វាលាប្រព្រឹត្តទៅ ទូទាំងនគរ ឈ្មោះថា មានការដើរលេងអស់ពេញមួយរាត្រី ។ ពិតហើយ នក្ខត្តឫក្សនេះ មានជាប់ តគ្នាតែមួយរហូតដល់ឋានចាតុម្មហារាជិកា ។ បទថា តុរិយតាឡិតវាទិតនិគ្ឃោសសទ្ទំ គឺសំឡេងគឹក កងនៃតន្រ្តី មានស្គរជាដើម ដែលគេវាយហើយ និងគ្រឿងខ្សែ មានពិណ ជាដើមដែលគេដេញហើយ ។ បទថា អភាសិ សេចក្តីថា បានឮថា ក្នុង ក្រុងវេសាលី មានព្រះរាជា ៧៧០៧ អង្គ ឧបរាជ និងសេនាបតីជាដើម របស់ព្រះរាជាទាំងនោះ ក៏មានបុណ្ណោះដូចគ្នា ។ កាលព្រះរាជាទាំងនោះ តែង ខ្លួនហើយចុះទៅកាន់ថ្នល់ ដើម្បីប្រាថ្នានឹងលេងនក្ខត្តឫក្ស ភិក្ខុវជ្ជីបុត្តដើរចង្រ្កម នៅក្នុងទីចង្រ្កមធំប្រមាណ ៦០ ហត្ថ ឃើញព្រះចន្រ្ទអណ្តែតលើផ្ទៃអាកាស ឈរអាស្រ័យនឹងផែនក្តារ ខាងចុងទីចង្រ្កមពោលហើយ ។ បទថា អបវិដ្ឋំ វនសិ ទារុកំ សេចក្តីថា ដូចកំណាត់ឈើដែលគេចោលក្នុងព្រៃ ព្រោះជាអ្នក វៀរចាកគ្រឿងតែងខ្លួន គឺសំពត់ជួតក្បាល ។ បទថា បបិយោ សេចក្តីថា មិនមានអ្នកណាដទៃដែលអន់ជាងអញ ។ បទថា បិហយន្តិ សេចក្តីថា ទេវតា និងមនុស្សជាច្រើន ប្រាថ្នាចំពោះលោកថា ព្រះថេរៈនៅក្នុងព្រៃ សមាទានសំពត់បង្សុកូល សមាទាន បិណ្ឌបាត សមាទានការត្រាច់ទៅបិណ្ឌបាតតាមលំដាប់ផ្ទះ មានសេចក្តីប្រាថ្នាតិ ច មានសេចក្តីសន្តោស ។ បទថា សគ្គគាមិនំ គឺកំពុងទៅកាន់ស្ថានសួគ៌ ខ្លះ ទៅហើយខ្លះ ។