អយោនិសោមនសិការសូត្រទី ១១

ក្បាលទី 20 · ទំព័រ 387

សម័យមួយ ភិក្ខុមួយរូប នៅក្នុងដងព្រៃមួយ ក្នុងដែន កោសល ។ ក៏សម័យនោះឯង ភិក្ខុនោះទៅនៅក្នុងទីសម្រាកក្នុងវេលាថ្ងៃ ត្រិះរិះវិតក្កទាំងឡាយ ជាអកុសលដ៏លាមក គឺ កាមវិតក្ក ព្យាបាទវិតក្កៈ វិហិង្សាវិកត្ក ។ គ្រានោះឯង ទេវតាដែលអាស្រ័យនៅក្នុងដងព្រៃនោះ ជា អ្នកអនុគ្រោះ ប្រាថ្នានូវប្រយោជន៍ដល់ភិក្ខុនោះ ចង់ធ្វើភិក្ខុនោះឲ្យសង្វេគ ក៏ ចូលទៅរកភិក្ខុនោះ លុះចូលទៅដល់ហើយ ទើបពោលគាថានឹងភិក្ខុនោះថា លោកដែលវិតក្កទាំងឡាយ ទំពាស៊ីបាន ព្រោះមិនយកចិត្តទុកដាក់ ដោយឧបាយប្រាជ្ញា ចូរលោកលះបង់ឧបាយ មិនមែន ជាប្រាជ្ញាចេញ ហើយចូរត្រិះរិះដោយឧបាយប្រាជ្ញាវិញ ប្រារព្ធនូវព្រះសាស្តា ព្រះធម៌ និងព្រះសង្ឃ ជាអ្នកប្រព្រឹត្តសីល រមែងបាននូវបាមោជ្ជ បីតិ សុខ ឥតសង្ស័យ បើលោកមាន បាមោជ្ជច្រើនជាងនេះទៅទៀត នឹងធ្វើនូវទីបំផុតទុក្ខបាន ។ គ្រានោះឯង ភិក្ខុនោះ លុះទេវតានោះ ធ្វើឲ្យសង្វេគហើយ ក៏ដល់ នូវសេចក្តីសង្វេគ ។