មជ្ឈន្តិកសូត្រទី ១២
ក្បាលទី 20 · ទំព័រ 389
សម័យមួយ ភិក្ខុមួយរូប នៅក្នុងដងព្រៃមួយ ក្នុងដែន កោសល ។ គ្រានោះឯង ទេវតាដែលនៅអាស្រ័យក្នុងដងព្រៃនោះ បាន ចូលទៅរកភិក្ខុនោះ លុះចូលទៅដល់ហើយ ទើបពោលគាថានេះ ក្នុងសម្នាក់ ភិក្ខុនោះថា កាលវេលាថ្ងៃត្រង់ ពួកបក្សីទំនៅស្ងប់ស្ងៀម ព្រៃធំក៏ហាក់ដូចជា បព្ចោញសំឡេងខ្លាំង ភ័យនោះក៏ប្រាកដដល់ខ្ញុំ ។ ( ភិក្ខុ នោះតបថា ) កាលវេលាថ្ងៃត្រង់ ពួកបក្សីទំនៅស្ងប់ស្ងៀម ព្រៃធំក៏ហាក់ដូចជាបញ្ចេញសំឡេង សេចក្តីត្រេកអរនោះ ប្រាកដដល់អាត្មា ។