អដ្ឋកថា ឥន្ទកសូត្រទី ១

ក្បាលទី 20 · ទំព័រ 400

ក្នុងឥន្ទកសូត្រទី ១ នៃយក្ខសំយុត្ត គប្បីជ្រាបវិនិច្ឆ័យ ដូចតទៅនេះ បទថា ឥន្ទកស្ស គឺយក្សនៅនាភ្នំឥន្ទកូដ ។ ពិតហើយ ភ្នំនេះ មានឈ្មោះមកអំពីយក្ស ( ឥន្ទ ) និងកំពូលភ្នំ ( កូដ ) និងអំពីកំពូល ភ្នំជាមួយនឹងយក្ស ។ បទថា រូបំ ន ជីវន្តិ វទន្តិ សេចក្តីថា បើព្រះពុទ្ធទាំងឡាយមិនពោលរូបយ៉ាងនេះថា សត្វ បុគ្គល ។ បទថា កថំ ន្វយំ កាត់ បទជា កថំ នុ អយំ ។ បទថា កុតស្ស អដ្ឋីយកបិណ្ឌមេតិ សេចក្តីថា ឆ្អឹង និងដុំសាច់ របស់សត្វនោះ មកអំពីណា ។ ក្នុងពាក្យនេះ លោកកាន់ យកឆ្អឹង ៣០០ កំណាត់ ដោយសព្ទថា អដ្ឋិ ដុំសាច់ ៩០០ ដោយស័ព្ទថា យកបិណ្ឌ ។ សួរថា បើរូបមិនមែនជាជីវៈ កាលបើដូច្នោះ ឆ្អឹងទាំងនេះ និងដុំសាច់ ទាំងនេះរបស់សត្វ មកអំពីណា ។ បទថា កថំ ន្វយំ សជ្ជតិ គព្ភស្មឹ សេចក្តីថា សត្វនេះជាប់នៅ គឺជំពាក់នៅ កើតក្នុងគភ៌របស់មាតា ដោយហេតុ អ្វីហ្ន៎ ។ បានឮថា យក្សនេះច្រើននិយាយតែបុគ្គលដែលកាន់យកថា សត្វកើត ក្នុងគភ៌របស់មាតា ដោយការនៅរួមតែមួយលើក ដូច្នេះ ទើបពោលយ៉ាងនេះ ដោយយល់ឃើញថា មាតារបស់សត្វដែលកើតក្នុងគភ៌ រមែងបរិភោគត្រី និង សាច់ជាដើម ត្រី និងសាច់ជាដើមទាំងពួងត្រូវដុតត្រឹមតែមួយយប់ក៏នឹងរលាយ ទៅ ដូចពពុះទឹក បើរូបមិនគប្បីជាសត្វ ក៏គប្បីរលាយទៅយ៉ាងនេះ ។ លំដាប់ នោះ កាលព្រះមានព្រះភាគទ្រង់សម្តែងដល់យក្សនោះថា សត្វមិនបានកើតក្នុង គភ៌របស់មាតា ដោយការនៅរួមគ្នាតែម្តងបុណ្ណោះ ចម្រើនឡើងតាមលំដាប់ ទើប ត្រាស់ថា បឋមំ កលលំ ហោតិ ជាដើម ។