អដ្ឋកថា មណិភទ្ទសូត្រទី ៤

ក្បាលទី 20 · ទំព័រ 415

គប្បីជ្រាបវិនិច្ឆ័យក្នុងមណិភទ្ទសូត្រទី ៤ ដូចតទៅនេះ បទថា សុខមេធតិ បានដល់ រមែងបានសេចក្តីសុខ ។ បទថា សុវេ សេយ្យោ សេចក្តីថា ប្រសើរជានិច្ច ។ បទថា វេរា ន បរិមុច្ចតិ សេចក្តីថា រមែងមិន រួចផុតចាកពៀរ ដោយហេតុបុណ្ណេះថា យើងមានសតិ ។ បទថា យស្ស បានដល់ របស់ព្រះអរហន្តណា ។ បទថា អហឹសាយ បានដល់ ក្នុងករុណា និងក្នុងចំណែកខាងដើមនៃករុណា ។ បទថា មេត្តំ សោ សេចក្តីថា ព្រះអរហន្តនោះ ចម្រើនមេត្តា និងចំណែកខាង ដើមនៃមេត្តា ។ ម្យ៉ាងទៀត ចំណែក ហៅថា អំសោ ។ បទថា មេត្តំសោ ចំណែកនៃមេត្តា ព្រោះអត្ថថា បុគ្គលនោះ មានចំណែកនៃមេត្តា ។ មាន អធិប្បាយដូច្នេះថា ចិត្តរបស់ព្រះអរហន្តណាត្រេកអរហើយ ក្នុងការមិនបេតោ បៀនអស់កាលទាំងពួង ។ ម្យ៉ាងទៀត ចំណែកនៃមេត្តារបស់ព្រះអរហន្តណា មាននៅក្នុងសព្វសត្វ ម្នាលយក្ស ឈ្មោះថា ពៀររបស់ព្រះអរហន្តនោះមិន មានជាមួយនឹងបុគ្គលណាឡើយ ។