បិយង្ករសូត្រទី ៦
ក្បាលទី 20 · ទំព័រ 424
សម័យមួយ ព្រះអនុរុទ្ធមានអាយុ នៅក្នុងវត្តជេតពន របស់ អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ សម័យនោះឯង ព្រះអនុរុទ្ធមានអាយុ ក្រោកឡើងក្នុងបច្ចូសសម័យនៃរាត្រី ហើយសម្តែងធម្មបទ ។ គ្រានោះឯង យក្ខិនីឈ្មោះបិយង្ករមាតា លួងកូនតូចយ៉ាង នេះថា ម្នាលបិយង្ករៈ ឯងកុំមាត់កឡើយ ដ្បិតភិក្ខុកំពុងសម្តែង ធម្មបទ ប្រសិនបើយើងដឹងច្បាស់នូវធម្មបទ ហើយប្រព្រឹត្ត តាម ដើម្បីជាប្រយោជន៍ ប្រយោជន៍នឹងមានដល់យើង ។ កូនតបថា យើងនឹងសង្រួមក្នុងសត្វទាំងឡាយ យើង កុំពោលនូវពាក្យសម្បជានមុសាវាទ យើងគួរសិក្សានូវមារយាទរបស់ខ្លួនឲ្យល្អ ទើបយើងរួចអំពីកំណើតបិសាចបាន ។