អដ្ឋកថា បិយង្ករសូត្រទី ៦

ក្បាលទី 20 · ទំព័រ 425

គប្បីជ្រាបវិនិច្ឆ័យក្នុងបិយង្ករសូត្រទី ៦ ដូចតទៅនេះ បទថា ជេតវនេ សេចក្តីថា ព្រះអនុរុទ្ធនៅក្នុងវិហារ ឈ្មោះកោសម្ពកុដី ខាងចុងវត្ត ជេតពន ។ ធម៌ ២៦ វគ្គ លោកលើកឡើងរួបរួមមួយផ្នែក លោកប្រាថ្នាថា តំ ក្នុងបទនេះថា ធម្មបទាន្បិ ។ សម័យនោះ ព្រះថេរៈអង្គុយខាងក្នុងវិហារ ក្នុងទីនោះ សូធ្យអប្បមាទវគ្គជាបទសរភញ្ញ ដោយសំឡេងដ៏ពីរោះ ។ បទថា ឯវំ តោសេសិ សេចក្តីថា បានឮថា យក្ខិនីនោះ បី កូនឈ្មោះបិយង្ករៈ ស្វែងរកអាហារ តាំងអំពីខាងក្រោយវត្តជេតពន ឆ្ពោះ មុខទៅកាន់នគរ តាមលំដាប់ ស្វែងរកនូវរបស់បរិភោគដ៏សៅហ្មង គឺឧច្ចារៈ បស្សាវៈ ទឹកមាត់ ទឹកសម្បោរ មកដល់លំនៅរបស់ព្រះថេរៈបានស្តាប់ សំឡេងដ៏ពីរោះ ។ សំឡេងនោះ កាត់សម្បុរថ្ងៃ ស្បែក ប្រព្រឹត្តទៅរហូតដល់ ខួរក្នុងឆ្អឹង ចូលទៅដល់បេះដូងរបស់នាង ទើបឈប់នៅ ។ គ្រានោះ យក្ខិនី នោះ មិនខ្វល់ខ្វាយក្នុងការស្វែងរកអាហារ ។ នាងឈរផ្ទៀងត្រចៀកស្តាប់ ធម៌ ។ ចំណែកយក្សជាទារក មិនមានចិត្តក្នុងការស្តាប់ធម៌ ព្រោះនៅក្មេង ។ គេត្រូវសេចក្តីឃ្លានបៀតបៀនហើយ ទើបតឿនមាតា តឿនហើយតឿនទៀត ថា ព្រោះហេតុអ្វី ទើបមែឈរមិនកម្រើក ដូចដង្គត់ឈើ ក្នុងទីដែលមែមកហើយ មិនស្វែងរករបស់ទំពា ឬរបស់បរិភោគសម្រាប់កូន ។ នាងគិតថា កូនធ្វើសេចក្តីអន្តរាយដល់ការស្តាប់ធម៌របស់យើង ទើបលួងលោមកូនតូច យ៉ាងនេះថា បិយង្ករៈ អ្នកកុំធ្វើសំឡេងខ្លាំង ដូច្នេះ ។ ក្នុងបទនោះ បទថា មា ។ សទ្ទមករី បានដល់ កុំធ្វើសំឡេងខ្លាំង ។ នាងសម្តែងសីល ៥ ដែល សមាទានហើយ តាមធម្មតា របស់ខ្លួន ដោយគាថាថា បណេសុ ច ដូច្នេះ ក្នុងបទទាំងនោះ ។