បុនព្វសុសូត្រទី ៧
សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ពន្យល់ណែនាំពួកភិក្ខុឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ប្រកបដោយព្រះនិព្វាន ។ ពួកភិក្ខុនោះ ក៏ធ្វើឲ្យ ជាប្រយោជន៍ ធ្វើទុកក្នុងចិត្ត ប្រមូលមកនូវចិត្តទាំងពួង ផ្ទៀងសោតបសាទ ប្រុងស្តាប់ធម៌ ។ គ្រានោះឯង យក្ខិនីឈ្មោះបុនព្វសុមាតា លួងកូនតូចយ៉ាង នេះថា ម្នាលនាងឧត្តរា ចូរឯងស្ងៀមទៅ ម្នាលបុនព្វសុ ចូរឯង ស្ងៀមទៅ អញនឹងស្តាប់ធម៌របស់ព្រះសាស្តា ជាព្រះពុទ្ធដ៏ ប្រសើរសិន ព្រះមានព្រះភាគ បានសម្តែងនូវព្រះនិព្វាន ថាជា គ្រឿងរួចចាកគន្ថធម៌ទាំងពួង ម្យ៉ាងទៀត សេចក្តីប្រាថ្នាក្នុងធម៌ នោះ របស់អញខ្លាំងហួសប្រមាណ កូនរបស់ខ្លួន ក៏ជាទី ស្រឡាញ់ក្នុងលោក ប្តីរបស់ខ្លួន ក៏ជាទីស្រឡាញ់ក្នុងលោក តែសេចក្តីប្រាថ្នាធម៌នោះរបស់អញ ជាទីស្រឡាញ់ក្រៃលែង ជាងនោះទៅទៀត កូនក្តី ប្តីក្តី ដែលជាទីស្រឡាញ់ មិនមែន ដោះអញឲ្យរួចចាកទុក្ខបានទេ មានតែការស្តាប់ធម៌ ទើបដោះ សត្វទាំងឡាយ ឲ្យរួចចាកទុក្ខបាន កាលបើសត្វលោកត្រូវ សេចក្តីទុក្ខគ្របសង្កត់ ប្រកបដោយជរា និងមរណៈហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដឹងហើយ នូវធម៌ណា អញចង់ ស្តាប់ធម៌នោះ ដើម្បីរួចចាកជរា និងមរណៈ ម្នាលបុនព្វសុ ចូរឯងស្ងៀមទៅ ។ បុនព្វសុកុមារ តបថា បពិត្រអ្នកម្តាយ ខ្ញុំមិន និយាយទេ ទាំងនាងឧត្តរានេះក៏ស្ងៀមដែរ សូមអ្នកម្តាយស្តាប់ ធម៌ចុះ ការស្តាប់ព្រះសទ្ធម្ម នាំមកនូវសេចក្តីសុខ បពិត្រអ្នក ម្តាយ យើងដើរទាំងទុក្ខ ព្រោះមិនបានដឹងព្រះសទ្ធម្ម ព្រះពុទ្ធ នោះ ជាអ្នកធ្វើនូវពន្លឺដល់ទេវតា និងមនុស្សទ