អដ្ឋកថា បុនព្វសុសូត្រទី ៧

ក្បាលទី 20 · ទំព័រ 429

គប្បីជ្រាបវិនិច្ឆ័យក្នុងបុនព្វសុសូត្រទី ៧ ដូចតទៅនេះ បទថា តេន ខោ បន សមយេន បានដល់ សួរថា ក្នុងសម័យណា ឆ្លើយថា សម័យដែលព្រះអាទិត្យលិច ។ បានឮថា ក្នុងកាលនោះ ព្រះដ៏មានព្រះភាគ ទ្រង់សម្តែងធម៌ដល់មហាជនខាងក្រោយ សោយព្រះក្រយាហារ ទ្រង់បញ្ជូន មហាជនហើយ ទ្រង់ស្រង់ក្នុងបន្ទប់ទឹក ប្រថាប់គង់ ។ ពិចារណាលោកធាតុ ទិសខាងកើត លើបវរពុទ្ធាសនៈដែលគេក្រាលក្នុងបរិវេណព្រះគន្ធកុដិ ។ គ្រានោះ ពួកភិក្ខុអ្នកទ្រទ្រង់សំពត់បង្សុកូល និងបិណ្ឌបាតជាវត្ត ចារិកទៅ តែមួយអង្គឯង ឬពីរអង្គជាដើម ចេញអំពីទីសម្រាកក្នុងវេលាថ្ងៃ និងលំនៅ របស់ខ្លួនហើយ មកថ្វាយបង្គំព្រះទសពល អង្គុយដូចជារង្វង់ បិទបាំងដោយ វាំងននពណ៌ក្រហម ។ គ្រានោះ ព្រះសាស្តាទ្រង់ជ្រាបអធ្យាស្រ័យរបស់ភិក្ខុ ទាំងនោះ ទើបត្រាស់ធម្មីកថា ប្រកបដោយព្រះនិព្វាន ។ បទថា ឯវំ តោសេសិ សេចក្តីថា បានឮថា យក្ខនីជាមាតា របស់បុនព្វសុនោះ បីកូនស្រី ដឹកដៃកូនប្រុស កំពុងស្វែងរកឧច្ចារបស្សាវៈ ទឹកមាត់ និងទឹកសម្បោរជាដើម នៅតាមកំពែង និងគូ ក្រោយវត្តជេតពន ទៅដល់ខ្លោងទ្វារវត្តជេតពន តាមលំដាប់ ។ ព្រះសូរសៀងរបស់ព្រះមាន ព្រះភាគ កាលត្រាស់ថា ម្នាលអានន្ទ អ្នកចូរយកបាត្រមក យកចីវរមក ចូរ ឲ្យទានដល់មនុស្សអ្នកស៊ីដែល ដូច្នេះ ផ្សាយទៅដោយជុំវិញបានប្រមាណ ១២ ហត្ថបុណ្ណោះ ។ បើបរិស័ទអង្គុយនៅក្នុងទីបំផុតនៃចក្រវាឡ ព្រះសូរសៀងរបស់ព្រះអង្គ ពេលដែលទ្រង់សម្តែងធម៌ រមែងទៅដល់បរិស័ទ មិន