អដ្ឋកថា សុទត្តសូត្រទី ៨

ក្បាលទី 20 · ទំព័រ 437

គប្បីជ្រាបវិនិច្ឆ័យក្នុងសុទត្តសូត្រទី ៨ ដូចតទៅនេះ បទថា កេនចិទេវ ករណីយេន បានដល់ សំដៅយកពាណិជ្ជកម្ម ។ អនាថបិណ្ឌិកគហបតី និងរាជគហសេដ្ឋី ជាបងប្អូនថ្លៃគ្នា ។ កាលណា ក្នុងក្រុងរាជគ្រឹះ មានទំនិញបញ្ជូនចេញមានតម្លៃច្រើន កាលនោះ រាជគហសេដ្ឋី នាំយក ទំនិញនោះទៅកាន់ក្រុងសាវត្ថីដោយរទេះមួយរយ សម្រាកនៅក្នុងទីប្រមាណ មួយយោជន៍ ឲ្យអ្នកដទៃដឹងថា ខ្លួនមកហើយ ។ អនាថបិណ្ឌិកសេដ្ឋីទៅ ទទួល ធ្វើសក្ការៈជាច្រើនដល់សេដ្ឋីហើយ ទើបឡើងជិះយានជាមួយគ្នា ទៅកាន់ ក្រុងសាវត្ថី ។ បើទំនិញលក់ដូរបានរហ័ស គាត់ក៏លក់ដូរ បើមិនបានលក់ ដូរ ក៏ទុកក្នុងផ្ទះបងស្រី ហើយក៏ចៀសចេញទៅ ។ សូម្បីអនាថបិណ្ឌិកគហបតីក៏ធ្វើយ៉ាងនោះដូចគ្នា ។ សូម្បីក្នុងកាលនោះ អនាថបិណ្ឌិកគហបតី នោះ ទៅដោយករណីយកិច្ចនោះឯង ។ សេចក្តីនោះ លោកពោលសំដៅ ដល់ករណីយកិច្ចនោះ ទើបពោលហើយ ។ ក្នុងថ្ងៃនោះ រាជគហសេដ្ឋី បានស្តាប់ដំណឹង ដែលអនាថបិណ្ឌិកគហបតីសម្រាកនៅក្នុងទីប្រមាណមួយយោជន៍ បញ្ជូនទៅហើយ ដើម្បីនឹងបានដឹង ថាខ្លួនមកហើយ ទើបបានទៅវិហារ ដើម្បីស្តាប់ធម៌ ។ គហបតីនោះស្តាប់ ធម្មកថាហើយ និមន្តភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ដើម្បីឆាន់ក្នុងថ្ងៃស្អែក ទើបនាំគ្នាជីកចង្ក្រាន និងពុះអុសជាដើមក្នុងផ្ទះរបស់ខ្លួន ។ អនាថបិណ្ឌិកគហបតីគិតថា លោកសេដ្ឋីនឹងធ្វើការរេបោចំទទួលយើង ឥឡូវនេះ នឹងធ្វើ ក្នុងពេលនេះ សូម្បីនៅត្រង់ទ្វារផ្ទះ ក៏មិនបានទទួលស្វាគមន៍ ទើបចូលទៅខាង