អដ្ឋកថា បឋមសុក្កាសូត្រតី៩

ក្បាលទី 20 · ទំព័រ 445

គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមសុក្កាសូត្រទី ៩ ដូចតទៅនេះ បទថា រថិកាយ រថិកំ សេចក្តីថា កាលកាន់យកផ្លូវមួយ ទៅអំពីផ្លូវនោះ ទៅកាន់ផ្លូវមួយទៀត ទើបបានឈ្មោះថា ចេញអំពីផ្លូវមួយ ចូលទៅកាន់ផ្លូវ មួយ ។ សូម្បីក្នុងផ្លូវត្រឡែងកែង ក៏មានន័យនេះឯង ។ បទថា រថិកា ក្នុង បទថា រថិកាយ នេះ ប្រែថា ផ្លូវ ( ឬច្រក ) ។ បទថា សិង្ឃាដកំ ប្រែ ថា ផ្លូវបែកជា ៤ ។ បទថា កិម្មេ កតា សេចក្តីថា មនុស្សទាំងឡាយនោះ ធ្វើអ្វី គឺកំពុងតែធ្វើអ្វី ។ បទថា មធុបីតាវ សេយរេ សេចក្តីថា រមែងដេក ដូចផឹកទឹកឃ្មុំ មានក្លិនក្រអូប ។ បានឮថា ជនអ្នកផឹកទឹកឃ្មុំ មានក្លិនក្រអូប មិនអាចនឹងងើបក្បាលឡើងបាន ដេកដោយមិនដឹងខ្លួន ព្រោះ ហេតុនោះ ទើបយក្ខពោលយ៉ាងនេះ ។ បទថា តញ្ច បន អប្បដិវានីយំ សេចក្តីថា សុក្កាភិក្ខុនីសម្តែងធម៌ នោះ ជាធម៌មិនគួរបោះបង់ចោល ។ ពិតហើយ ភោជនខាងក្រៅ សូម្បីនឹង ឆ្ងាញ់ពិត តែរមែងមិនជាទីពេញចិត្ត ដល់ជនដែលបរិភោគរឿយៗ គប្បីត្រូវ ហាមឃាត់ គឺគប្បីនាំចេញដោយពាក្យថា អ្នកចូរនាំយកទៅចុះ ប្រយោជន៍អ្វី ដោយភោជននេះ ធម៌នេះ មិនមែនដូច្នោះទេ ។ តាមពិត បណ្ឌិតទាំងឡាយ កាលស្តាប់ធម៌នេះ អស់មួយរយឆ្នាំខ្លះ អស់មួយពាន់ឆ្នាំខ្លះ ក៏នៅតែមិនឆ្អែត ឡើយ ។ ព្រោះហេតុនោះ ទើបយក្ខពោលថា ដែលមិនអាចបោះបង់ចោល បាន ។ បទថា អសេចនកមោជវំ បានដល់ មានឱជារសដែលមិនបានតាក់តែង ដូចបាយាស មិនលាយនឹងវត្ថុខាងក្រៅជាដើម តែយកទឹកដោះថ្លា ទឹក