ចីរាសូត្រទី ១១

ក្បាលទី 20 · ទំព័រ 449

សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ ។ ក៏សម័យនោះឯង មានឧបាសក ម្នាក់ បានប្រគេនចីវរដល់ភិក្ខុនីឈ្មោះចីរា ។ គ្រានោះឯង យក្សមានសេចក្តីជ្រះថ្លាក្រៃពេក ចំពោះចីរាភិក្ខុនី ក៏ដើរចេញពីច្រកមួយ ចូលទៅកាន់ច្រកមួយ ចេញពីផ្លូវត្រឡែងកែង មួយ ចូលទៅកាន់ផ្លូវត្រឡែងកែងមួយ ក្នុងក្រុងរាជគ្រឹះ ហើយពោលគាថា នេះ ក្នុងវេលានោះថា ឧបាសកណា បានប្រគេនចីវរ ដល់ចីរាភិក្ខុនី ដែលមានចិត្ត រួចស្រឡះចាកយោគធម៌ទាំងអស់ ឧបាសកនេះ ឈ្មោះថា អ្នកមានប្រាជាពិត ហើយបានប្រទះនូវបុណ្យច្រើន ។