សុសិមសូត្រទី ២
ក្បាលទី 20 · ទំព័រ 500
សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ ក្នុងទីនោះឯង ព្រះមាន ព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ។ ពួកភិក្ខុ នោះទទួលព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ពីព្រេង នាយមក មានពួកអសុរច្បាំងតនឹងពួកទេវតា ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ឯង សក្កទេវរាជ ជាធំជាងពួកទេវតា បានហៅសុសិមទេវបុត្តមកថា ម្នាល បាសុសិមៈ ពួកអសុរទាំងនោះ ច្បាំងនឹងពួកទេវតា ម្នាលបាសុសិមៈ ចូរ អ្នកទៅតតាំងនឹងពួកអសុរចុះ ។