អដ្ឋកថា សុភាសិតជយសូត្រទី ៥

ក្បាលទី 20 · ទំព័រ 522

គប្បីជ្រាបវិនិច្ឆ័យក្នុងសុភាសិតជយសូត្រទី ៥ ដូចតទៅនេះ បទថា អសុរិន្ទំ ឯតទវោច សេចក្តីថា បានពោលពាក្យនេះ ដោយភាពជា អ្នកឈ្លាស ។ បានឮថា ស្តេចអសុរនោះ មានគំនិតយ៉ាងនេះថា ការពោល ដោះ ការប្រកាន់របស់អ្នកដទៃមុន ជាភារៈដ៏ធ្ងន់ តែការពោលស្របតាម ពាក្យរបស់អ្នកដទៃក្នុងខាងក្រោយ សប្បាយជាង ។ បទថា បុព្វទេវា សេចក្តីថា អ្នកនៅយូរជាងគេក្នុងទេវលោក រមែងជាម្ចាស់របស់មុនគេ ។ អធិប្បាយថា អ្នកទាំងឡាយ ចូរពោលពាក្យដែលមានមកក្នុងប្រពៃណី របស់អ្នកមុន ។ បទថា អទណ្ឌាវចរា សេចក្តីថា វៀរចាកការកាន់ដំបង ។ អធិប្បាយថា មិនមានដូចក្នុងពាក្យដូច្នេះថា គប្បីកាន់យកដំបង ឬកាំបិត ។