នទុព្ភិយសូត្រទី ៧
សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ រឿងធ្លាប់មានមកហើយ ថា សក្កទេវានមិន្ទទៅរកទីស្ងាត់ ពួនសម្ងំ ហើយកើតសេចក្តីត្រិះរិះ ក្នុងចិត្តយ៉ាងនេះថា បុគ្គលណាជាសត្រូវនឹងអាត្មាអញ អាត្មាអញមិនប្រទូស្ត ដល់សត្រូវនោះទេ ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង វេបចិត្តិអសុរិន្ទដឹង នូវការត្រិះរិះ ក្នុងចិត្តរបស់សក្កទេវានមិន្ទដោយចិត្តហើយ ក៏ចូលទៅរកសក្កទេវានមិន្ទ ។ ម្នាលភិក្ខុទាំងឡាយ សក្កទេវានមិន្ទ បានឃើញវេបចិត្តិ អសុរិន្ទ កំពុងតែដើរមកអំពីចម្ងាយ លុះឃើញហើយ ក៏និយាយនឹងវេបចិត្តិ អសុរិន្ទយ៉ាងនេះថា ម្នាលវេបចិត្តិ អ្នកចូរឈប់ អ្នកឯងត្រូវយើងចាប់ ។ វេបចិត្តិអសុរិន្ទពោលថា បពិត្រលោកអ្នកនិទ៌ុក្ខ ចិត្តណារបស់លោកមាន ក្នុង កាលមុន បពិត្រលោកអ្នកនិទ៌ុក្ខ លោកលះបង់នូវចិត្តនោះហើយឬ ។ សក្កទេវរាជត្រាស់ថា ម្នាលវេបចិត្តិ អ្នកឯងចូរស្បថ ដើម្បីកុំឲ្យប្រទូស្តដល់ យើងទៀតឡើយ ។ បាបណា របស់អ្នកពោល នូវពាក្យមុសាវាទ បាបណា របស់អ្នកតិះដៀលព្រះអរិយៈ បាបណា របស់ អ្នកទ្រុស្តមិត្ត បាបណា របស់បុគ្គលអកតញ្ញូ បពិត្រស ុជម្បតិ អ្នកណាប្រទូស្តដល់លោក បាបនោះៗ ចូរបាន ទៅអ្នកនោះវិញចុះ ។