អដ្ឋកថា រិរោចនាសុវិន្ទសូត្រទី ៨

ក្បាលទី 20 · ទំព័រ 529

វិរោចនអសុរិន្ទសូត្រ គប្បីជ្រាបវិនិច្ឆ័យក្នុងវិរោចនអសុរិន្ទសូត្រទី ៨ ដូចតទៅ នេះ បទថា អដ្ឋំសុ បានដល់ ឈរដូចមនុស្សអ្នកយាមទ្វារ ។ បទថា និប្បទា ប្រែថា សម្រេចល្អហើយ ។ លោក អធិប្បាយថា ជាបុរសគួរព្យាយាមទាល់តែប្រយោជន៍សម្រេចដោយល្អ ។ គាថាទី ២ ជាគាថារបស់សក្កទេវរាជ ។ ក្នុងបទទាំងនោះ បទថា ខន្តា ភិយ្យោ សេចក្តីថា បណ្តា ប្រយោជន៍ទាំងឡាយ ប្រយោជន៍ដែលសម្រេចហើយ ក្រៃលែងជាងខន្តិមិន មាន ។ បទថា អត្ថជាតា បានដល់ មានកិច្ចកើតឡើងហើយ ។ ពិតហើយ ដែលឈ្មោះថា សត្វដែលមិនមានកិច្ចកើតហើយ សូម្បីឆ្កែស្រុក និងឆ្កែព្រៃជាដើមរមែងមិនមាន ។ សូម្បីត្រឹមតែដើរទៅខាងណេះ ខាងណោះ ក៏ជាកិច្ចដូចគ្នា ។ បទថា សំយោគបរមាត្វេវ សម្ភោគា សព្វបណិនំ ប្រែ ថា គ្រឿងបរិភោគរបស់ពួកសត្វទាំងអស់ មានការផ្សំ ត្រូវទុកជាសំខាន់បំផុត អធិប្បាយថា បាយជាបារិវាសិក ( បាយកក ) ជាដើម មិនគួរបរិភោគ ។ តែបាយទាំងនោះកម្តៅឲ្យក្តៅ បំបែកហើយ ផ្សំដោយទឹកដោះថ្លា ទឹកឃ្មុំ ស្ករអំពៅជាដើម ជារបស់គួរបរិភោគ ។ ដោយហេតុនោះ ទើបលោកពោល ថា សំយោគបរមាត្វេវ សម្ភោគា សព្វបណិនំ ដូច្នេះ ។ បទថា និប្ផន្នសោភិនោ អត្ថា សេចក្តីថា ឈ្មោះថា ប្រយោជន៍ទាំងនេះសម្រេចហើយ ទើបល្អ ។ គាថាទី ៤ ក៏ជាគាថារបស់សក្កទេវរាជដែរ សូម្បីក្នុងគាថាទី ៤ នោះ គប្បីជ្រាបសេចក្តីដោយន័យដែលពោលហើយ ។