អដ្ឋកថា អារញ្ញកសូត្រទី ៩ - សក្កទេវានមិន្ទ និង វេបចិត្តិអសុរិន្ទ ចូលទៅរកពួកឥសី

ក្បាលទី 20 · ទំព័រ 533

គប្បីជ្រាបវិនិច្ឆ័យក្នុងអារញ្ញកសូត្រទី ៩ ដូចតទៅនេះ បទថា បណ្ណកុដីសុ សម្មន្តិ សេចក្តីថា ឥសីទាំងឡាយ អាស្រ័យនៅក្នុងបណ្ណសាលា សម្បូរដោយកន្លែងសម្រាប់សម្រាក ក្នុងវេលាយប់ និងក្នុងវេលាថ្ងៃ និងទីចង្រ្កមក្នុងដងព្រៃជាដើម ដែលគួររីករាយ ក្នុងហិមវន្តប្រទេស ។ ទេវៈទាំងពីរនេះ គឺសក្កទេវរាជ ស្តេចទេវតា និងស្តេចវេបចិត្តិ ជាកូនប្រសានិ ងពុកក្មេក គ្រាខ្លះក៏ឈ្លោះគ្នា គ្រាខ្លះក៏ដើរជាមួយគ្នា តែក្នុងគ្រានេះ ដើរ ទៅជាមួយគ្នា ។ បទថា អដលិយោ បានដល់ ស្បែកជើងកម្រាស់ច្រើនជាន់ ។ បទថា ខគ្គំ ឱលគ្គេត្វា បានដល់ ស្ពាយព្រះខ័ន ។ បទថា ឆត្តេន បានដល់ បាំងស្វេតច្ឆត្រទិព្វខាងលើ ។ បទថា អបព្យាមតោ ករិត្វា ប្រែថា ចម្ងាយ មិនដល់មួយព្យាម ។ បទថា ចិរទក្ខិតានំ ប្រែថា អ្នកប្រព្រឹត្តនូវវត្តដ៏យូរ ។ ឥសី ទាំងឡាយពោលថា សូមទ្រង់ថយចេញអំពីទីនេះ វៀរចាកទីនេះ កុំឈរនៅក្រោម ខ្យល់ ។ បទថា ន ហេត្ថ ទេវា សេចក្តីថា ពួកទេវតាមិនមានសេចក្តី សម្គាល់ក្នុងក្លិនរបស់អ្នកមានសីលនេះថា បដិកូលទេ ។ លោកសម្តែងថា ពួកទេវតាមានសេចក្តីសម្គាល់ក្នុងក្លិន របស់អ្នកមានសីលថា គួរប្រាថ្នា គួរត្រេកអរ គួរគាប់ចិត្តទាំងអស់ ។