បឋមទេវសូត្រទី ១ - វត្តបទ៧ប្រការ
សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ ក្នុងទីនោះឯង ។ បេ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ សក្កទេវានមិន្ទ កាលកើតជាមនុស្សក្នុងជាតិមុន បានសមាទានរក្សា វត្តបទទាំង ៧ ប្រការបរិបូណ៌ ព្រោះតែបានសមាទានវត្តបទទាំង ៧ ប្រការ នោះ បានជាសក្កទេវរាជ បានដល់នូវភាពនៃខ្លួនជាសក្កៈ ។ វត្តបទទាំង ៧ ប្រការ តើដូចម្តេចខ្លះ ។ គឺសក្កទេវរាជបានសមាទានថា អាត្មាអញត្រូវជាអ្នក ចិញ្ចឹមមាតាបិតាអស់មួយជីវិត ១ ត្រូវគោរពបុគ្គលជាច្បងក្នុងត្រកូល អស់ មួយជីវិត ១ ត្រូវមានវាចាល្អិតទន់អស់មួយជីវិត ១ មិនត្រូវមានវាចា ញុះញង់ អស់មួយជីវិត ១ ត្រូវមានចិត្តប្រាសចាកសេចក្តីកំណាញ់ជាមន្ទិល មានទាន បរិច្ចាគហើយ មានដៃលាង ( ចាំស្មូម ) ហើយត្រេកអរក្នុងការលះបង់ ជា អ្នកគួរគេសូមបាន ត្រេកអរក្នុងការឲ្យ និងការចែករំលែក នៅគ្រប់គ្រងផ្ទះ អស់មួយជីវិត ១ ត្រូវមានសម្តីទៀងទាត់អស់មួយជីវិត ១ មិនត្រូវមានសេចក្តី ក្រោធ បើទុកជាសេចក្តីក្រោធកើតឡើងដល់អាត្មាអញ អាត្មាអញត្រូវតែប្រញាប់ បន្ទោបង់នូវសេចក្តីក្រោធនោះចេញអស់មួយជីវិត ១ ។ ម្នាលភិក្ខុទាំងឡាយ សក្កទេវានមិន្ទ កាលកើតជាមនុស្សក្នុងជាតិមុន បានសមាទានវត្តបទទាំង ៧ ប្រការនេះឯងបរិបូណ៌ ព្រោះតែសមាទានវត្តបទទាំង ៧ ប្រការនេះ ទើប សក្កទេវរាជ បានដល់នូវភាពនៃខ្លួនជាសក្កៈ ។ ព្រះមានព្រះភាគ បានត្រាស់សូត្រនេះហើយ លុះព្រះសុគត ជាសាស្តា ទ្រង់ត្រាស់សូត្រនេះរួចហើយ ទើបត្រាស់គាថាពន្ធនេះតទៅទៀតថា ពួកទេវតានៅឋានតាវត្តិង្ស បានហៅជនអ្នកចិញ្ចឹមមាតាបិតា អ្នកកោតក្រែងបុគ្គលជាច្បងក្នុងត្រកូល មាន