ទុតិយទេវសូត្រទី ២ - ឈ្មោះរបស់សក្កទេវរាជ (មឃវៈ ឬមឃៈ, បុរិន្ទទៈ, សក្កៈ, វាសវៈ, សហស្សក្ខៈ, សុជម្បតិ, ទេវានមិន្ទ)
សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយ ។ បេ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ សក្កទេវានមិន្ទ កាលកើតជាមនុស្សក្នុងជាតិមុន ជាមាណពឈ្មោះមឃៈ ហេតុនោះ បានជាគេហៅថា មឃវៈ ។ ម្នាលភិក្ខុទាំងឡាយ សក្កទេវានមិន្ទ កាលកើតជាមនុស្ស ក្នុងជាតិមុន បានឲ្យទានមុនគេ ហេតុនោះ បានជាគេ ហៅថា បុរិន្ទទៈ ។ ម្នាលភិក្ខុទាំងឡាយ សក្កទេវានមិន្ទ កាលកើតជាមនុស្សក ្នុងជាតិមុន បានឲ្យទានដោយគោរព ហេតុនោះបានជាគេហៅថាសក្កៈ។ ម្នាល ភិក្ខុទាំងឡាយ សក្កទេវានមិន្ទ កាលកើតជាមនុស្សក្នុងជាតិមុន បានឲ្យទី សម្រាប់សំណាក់ ព្រោះហេតុនោះ បានជាគេហៅថា វាសវៈ ។ ម្នាលភិក្ខុ ទាំងឡាយ សក្កទេវានមិន្ទ គិតឃើញហេតុសូម្បីទាំងពាន់ ដោយមួយរំពេច បាន ហេតុនោះ បានជាគេហៅថា សហស្សក្ខៈ។ ម្នាលភិក្ខុទាំងឡាយ អសុរ កញ្ញាឈ្មោះនាងសុជាតា ជាមហេសីរបស់សក្កទេវានមិន្ទ ហេតុនោះ បានជា គេហៅថា សុជម្បតិ ។ ម្នាលភិក្ខុទាំងឡាយ សក្កទេវានមិន្ទ បានសោយរាជ្យ ជាឥស្សរាធិបតី លើពួកទេវាតាជាន់តាវត្តិង្ស ហេតុនោះ បានជាគេហៅថា ទេវានមិន្ទ ។ ម្នាលភិក្ខុទាំងឡាយ សក្កទេវានមិន្ទ កាលកើតជាមនុស្សក ្នុងជាតិមុន បានសមាទានវត្តបទទាំង ៧ ប្រការបរិបូណ៌ ព្រោះហេតុតែបាន សមាទានវត្តបទទាំង ៧ ប្រការនោះ បានជាសក្កទេវរាជ បាននាមថាសក្កៈ។ វត្តបទទាំង ៧ ប្រការ តើដូចម្តេចខ្លះ ។ ( សក្កទេវរាជបានសមាទាន ) ថា អាត្មាអញត្រូវចិញ្ចឹមមាតាបិតាអស់មួយជីវិត ១ ត្រូវគោរពបុគ្គលជាច្បងក្នុង ត្រកូលអស់មួយជីវិត ១ ត្រូវមានពាក្យល្អិតទន់អស់ម