អដ្ឋកថា ទុតិយទេវសូត្រទី ២ - ឈ្មោះរបស់សក្កទេវរាជ (មឃវៈ ឬមឃៈ, បុរិន្ទទៈ, សក្កៈ, វាសវៈ, សហស្សក្ខៈ, សុជម្បតិ, ទេវានមិន្ទ)
ក្បាលទី 20 · ទំព័រ 544
គប្បីជ្រាបវិនិច្ឆ័យក្នុងទុតិយទេវសូត្រទី ២ ដូចតទៅនេះ បទថា មនុស្សភូតោ បានដល់ មឃមាណព ជាមនុស្សក្នុងស្រុកអចលគ្រាម ដែនមគធៈ ។ បទថា អាវសថំ អទាសិ សេចក្តីថា មឃមាណពបានកសាង ទីសម្រាកឲ្យដល់មហាជនក្នុងផ្លូវបែកជា ៤ ។ បទថា សហស្សម្បិ អត្ថានំ បានដល់ ហេតុសូម្បីមួយពាន់ ។ ឬថា កាលពាក្យនិយាយមួយពាន់ ពាក្យ រួមចុះដោយមនុស្សមួយពាន់នាក់ សក្កទេវរាជស្តេចទេវតាតាំងនៅក្នុងបទមួយ វិនិច្ឆ័យថានេះ ប្រយោជន៍របស់ជននេះ នេះប្រយោជន៍របស់ជននេះ ។