អដ្ឋកថា តតិយទេវសូត្រទី ៣ - ធម៌ដែលនាំឲ្យកើតជា សក្កទេវរាជ
គប្បីជ្រាបវិនិច្ឆ័យក្នុងតតិយទេវសូត្រទី ៣ ដូចតទៅនេះ បទថា ឧបសង្កមិ សេចក្តីថា ស្តេចមហាលិលិច្ឆវីគិតថា ជនទាំងឡាយ និយាយគ្នាថា សក្កទេវរាជ យើងនឹងទូលសួរសេចក្តីនេះ នឹងព្រះទសពល ថា ស្តេចសក្កៈមានមែនឬ អ្នកណាធ្លាប់ឃើញសក្កទេវរាជនោះ ដូច្នេះ ទើប ចូលទៅគាល់ព្រះមានព្រះភាគ ។ បទថា តញ្ច បជានាមិ ជាឯកវចនៈ ចុះក្នុងពហុវចនៈ ។ អធិប្បាយថា តថាគតដឹងធម៌ទាំងឡាយនោះផង ។ បានឮថា សក្កទេវរាជ បានជាមាណព ឈ្មោះថា មឃៈ ក្នុងស្រុកអចលគ្រាម ដែនមគធៈ ក្នុងអត្តភាព មុន ជាបណ្ឌិត ជាអ្នកឈ្លាស ។ មឃមាណពនោះ មានចរិយាដូចចរិយា របស់ព្រះពោធិសត្វ មឃមាណពនោះនាំជន ៣៣ នាក់ ទៅធ្វើកម្មល្អ ។ ថ្ងៃ មួយមឃមាណពពិចារណាដោយបញ្ញារបស់ខ្លួន ជញ្ជូនសំរាមចេញទាំងសងខាង ក្នុងទីដែលមហាជនប្រជុំគ្នាកណ្តាលស្រុក ហើយធ្វើកន្លែងនោះឲ្យជាទីរីករាយ ។ មឃមាណពកសាងមណ្ឌបក្នុងទីនោះទៀត ។ កាលកន្លងទៅហើយ មឃមាណពបានសាងសង់សាលាទៀត ។ មួយទៀត មឃមាណពចេញអំពី ស្រុកនោះ ដើរទៅមួយគាវុត កន្លះយោជន៍ ៣ គាវុតមួយយោជន៍ខ្លះ បានធ្វើ ទីដែលមិនរាបស្មើ ឲ្យរាបស្មើ ជាមួយនឹងសម្លាញ់ទាំងនោះ ។ សម្លាញ់ទាំងអស់នោះរួមចិត្តគ្នា សាងសង់ស្ពានក្នុងទីដែលគួរមានស្ពាន ក្នុងទីនោះៗ សាងសង់មណ្ឌបជាដើម ក្នុងទីដែលគួរដល់មណ្ឌបសាលា ស្រះ បោក្ខរណី សួនផ្កាជាដើម បានធ្វើបុណ្យជាច្រើន ។ មឃមាណពបំពេញវត្ត បទ ៧ កាលដល់អនិច្ចកម្ម បានទៅកើតនៅស្ថានតាវត្តិង្ស ជាមួយនឹង សម្លាញ់ ។ ព្រះមានព្រះភាគ ទ្រង់ជ្រាបហេតុទាំងពួងនោះ ។ ដោយហេតុ នោះ ទើបព្រះអង្គត្រាស់ថា សក្កៈបានដល់នូវភាពជាស្តេចសក្កៈ ព្រោះ កាន់ធម៌ណា តថាគតដឹងធម៌នោះផង ។ នេះជាសង្ខេបកថា ក្នុងការដល់នូវ ភាពជាសក្កៈ របស់ស្ត