ទឡិទ្ទសូត្រ ទី ៤ ឬ ទលិទ្ទសូត្រទី ៤

ក្បាលទី 20 · ទំព័រ 550

សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ ។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធ ដីកានៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ កាលពីព្រេងនាយ មានបុរសម្នាក់ នៅក្នុងក្រុងរាជគ្រឹះនេះឯង ជា មនុស្សកម្សត់ មនុស្សកំព្រា ជាមនុស្សថោកទាប ។ បុរសនោះ បានសមាទានសទ្ធា សមាទានសីល សមាទានសុតៈ សមាទានចាគៈ សមាទានបញ្ញា ក្នុងធម៌វិន័យ ដែលព្រះតថាគតបានសម្តែងហើយ ។ លុះបុរសនោះសមាទានសទ្ធា សមាទានសីលៈ សមាទានសុតៈ សមាទានចាគៈ សមាទានបញ្ញា ក្នុងធម៌វិន័យ ដែលព្រះតថាគតសម្តែងហើយ បែកធ្លាយរាងកាយស្លាប់ទៅ បានទៅកើតក្នុងសុគតិសួគ៌ទេវលោក ជាមួយនឹងពួកទេវតា ជាន់តាវត្តិង្ស ។ ទេវបុត្តនោះ មានសម្បុរ និងយសរុងរឿងលើស ជាងពួកទេវតាដទៃ ។ ម្នាលភិក្ខុទាំងឡាយ បានឮមកក្នុងរឿងនោះថា ពួកទេវតា ជាន់តាវត្តិង្ស ពោលទោសតិះដៀល បន្តុះបង្អាប់ថា អស្ចារ្យណាស់ហ្ន៎ ចម្លែក ណាស់ហ្ន៎ ព្រោះថា ទេវបុត្តនេះ កាលកើតជាមនុស្សក្នុងជាតិមុន ជាមនុស្សក ម្សត់ ជាមនុស្សកំព្រា ជាមនុស្សថោកទាបសោះ បុរសនោះលុះបែកធ្លាយ រាងរាយស្លាប់ទៅ បានមកកើតក្នុងសុគតិសួគ៌ទេវលោកជាមួយនឹងពួកទេវតា ជាន់តាវត្តិង្ស ទេវបុត្តន្មុះានសម្បុរ និងយសរុងរឿង លើសទេវតាដទៃ ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង សក្កទេវានមិន្ទ បានហៅពួកទេវតា ជាន់