អដ្ឋកថា រាមណេយ្យកសូត្រទី ៥
ក្បាលទី 20 · ទំព័រ 557
គប្បីជ្រាបវិនិច្ឆ័យក្នុងរាមណេយ្យកសូត្រទី ៥ ដូចតទៅនេះ បទថា អារាមចេត្យា បានដល់ ចេតិយក្នុងសួន ។ បទថា វនចេត្យា បាន ដល់ ចេតិយត្រង់ភ្នំ និងព្រៃ ។ ក្នុងបទទាំងពីរនោះ គប្បីជ្រាបថា ឈ្មោះថា ចេតិយ ព្រោះអត្ថថា ធ្វើឲ្យកើតសេចក្តីគោរព ។ បទថា មនុស្សរាមណេយ្យស្ស គឺភាពជាទីគួររីករាយរបស់មនុស្ស ។ ឥឡូវនេះ ព្រះដ៏មាន ព្រះភាគ កាលទ្រង់សម្តែងដល់ទីដែលគួររីករាយ ដោយអំណាចជាទីដែលគួរ រីករាយរបស់មនុស្ស ទើបត្រាស់ថា គាមេ វា ដូច្នេះជាដើម ។