អដ្ឋកថា យជមានសូត្រទី ៦

ក្បាលទី 20 · ទំព័រ 559

គប្បីជ្រាបវិនិច្ឆ័យក្នុងយជមានសូត្រទី ៦ ដូចតទៅនេះ បទថា យជមានានំ ប្រែថា កាលបូជា ។ មានរឿងតំណាលថា ក្នុងគ្រា នោះ ពួកអ្នកដែនអង្គៈ និងមគធៈ បានកាន់យកសប្បិ ទឹកឃ្មុំ និងទឹកអំពៅ ជាដើមដ៏ប្រសើរ ជាប្រចាំឆ្នាំ យកអុសផ្ទុកក្នុងរទេះ ប្រមាណ ៦០ រទេះ បំពក់ភ្នក់ ហើយបង្កាត់ភ្លើង ខណៈដែលភ្លើងឆេះឡើង ដាក់របស់ដ៏ប្រសើរ ទាំងនោះ ដោយសម្គាល់ថា ពួកយើងនឹងបូជាមហាព្រហ្ម ។ បានឮថា ជំនឿ របស់ពួកជនទាំងជឿថា ដាក់តែម្តង នឹងបានឲ្យផលមួយសែនដង ។ សក្កទេវរាជទ្រង់ព្រះតម្រិះថា ពួកមនុស្សទាំងអស់ កាន់យករបស់ដ៏ប្រសើរ ទាំងពួង ដុតក្នុងភ្លើងដោយសម្គាល់ថា ពួកយើងបូជាមហាព្រហ្ម ធ្វើវត្ថុដែល គ្មានផល កាលអញកំពុងឃើញ ពួកជនទាំងនោះកុំបីមានការវិនាសឡើយ អញនឹងធ្វើដោយឧបាយ ដែលឲ្យពួកជនទាំងនោះថ្វាយដល់ព្រះពុទ្ធ និងព្រះសង្ឃ បុណ្ណោះ ហើយនឹងប្រទះបុណ្យកុសលដ៏ច្រើន ដូច្នេះ កាលពួកមនុស្សគរគំនរ អុស ឲ្យឆេះរុងរឿង កំពុងក្រឡេកមើល ទើបទ្រង់កាឡាខ្លួនជាព្រហ្មក្នុងថ្ងៃ ១៥ កើត កាលមហាជនកំពុងក្រឡេកមើលនោះឯង បានធ្វើដូចជាហែក មណ្ឌលព្រះចន្រ្ទចេញទៅ ។ មហាជន កាលឃើញហើយ ម្នាក់ៗ ក៏គិតថា មហាព្រហ្ម មកទទួលគ្រឿងបូជានេះ ទើបលុតជង្គង់លើផែនដី ផ្គងអញ្ជលី នមស្ការ ។ ពួកព្រាហ្មណ៍ពោលថា ពួកអ្នកសម្គាល់ថា យើងនិយាយលេង ឬ ឥឡូវនេះ ពួកអ្នកចូរមើលចុះ ព្រះព្រហ្មអង្គនេះ មកទទួលគ្រឿងបូជា របស់ពួកយើង ដោយដៃរបស់ទ្រង់ ។ សក្កទេវរាជមកឈរព្ធដ៏អាកាស ខាង