អដ្ឋកថា វន្ទនសូត្រទី ៧

ក្បាលទី 20 · ទំព័រ 562

គប្បីជ្រាបវិនិច្ឆ័យក្នុងវន្ទនសូត្រទី ៧ ដូចតទៅនេះ បទថា ឧដ្ឋាហិ ប្រែថា សូមទ្រង់ក្រោកឡើង គឺសូមទ្រង់ប្រារព្ធព្យាយាម ។ បទថា វិជិតសង្គាម សេចក្តីថា សក្កទេវរាជហៅព្រះមានព្រះភាគយ៉ាងនេះ ព្រោះ ព្រះមានព្រះភាគ ទ្រង់ឈ្នះសង្រ្គាម គឺកិលេស មានរាគៈជាដើម និងសេនា នៃមារប្រមាណ ១២ យោជន៍ ។ បទថា បន្នភារ បានដល់ មានភារៈ គឺខន្ធ កិលេស អភិសង្ខារ ដែលដាក់ចុះហើយ ។ បទថា បណ្ណរសាយ រត្តឹ គឺក្នុងវេលារាត្រីថ្ងៃពេញបូណ៌មី ១៥ កើត ។