បឋមសក្កនមស្សនសូត្រទី ៨
សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ កាលពីព្រេងនាយ សក្កទេវានមិន្ទ បានហៅមាតលិសង្គាហកមកប្រាប់ថា ម្នាលមាតលិសម្លាញ់ អ្នកចូរទឹមរថអាជានេយ្យ ដែលទឹមសេះ ១០០០ យើងនឹងទៅកាន់ឧយ្យានភូមិ ដើម្បីមើលនូវភូមិដ៏សប្បាយ ។ ម្នាលភិក្ខុទាំងឡាយ មាតលិសង្គាហកទេវបុត្ត ទទួលស្តាប់សក្កទេវានមិន្ទថា សូមទ្រង់ព្រះមេត្តាប្រោសហើយ ទឹមរថអាជានេយ្យ ដែលទឹមសេះ ១០០០ ក្រាបទូលដល់សក្កទេវានមិន្ទថា បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ រថអាជានេយ្យ ដែលទឹមសេះ ១០០០ ខ្ញុំព្រះអង្គ បានទឹមបម្រុងព្រះអង្គហើយ សូមទ្រង់សម្គាល់នូវកាលគួរនឹងស្តេចទៅក្នុងកាល ឥឡូវនេះចុះ ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង សក្កទេវានមិន្ទ ស្តេចចុះ ចាកវេជយន្តប្រាសាទ ធ្វើអញ្ជលីនមស្ការគ្រប់ទិស ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង មាតលិសង្គាហកទេវបុត្ត បានក្រាបទូលសួរសក្កទេវានមិន្ទ ដោយគាថាថា ពួកអ្នកមានវិជ្ជា ៣ ផង ពួកក្សត្រទាំងអស់ ដែលគង់នៅលើ ផែនដីផង ពួកមហារាជទាំង ៤ ផង ពួកទេវតាមានយសក្នុង ឋានតាវត្តិង្សផង តែងថ្វាយបង្គំព្រះអង្គ បពិត្រសក្កទេវរាជ កាលបើយ៉ាងនេះ ព្រះអង្គនឹងថ្វាយបង្គំអ្នកណា អ្នកនោះជា បុគ្គលគួរគេបូជា តើជាអ្នកណា ។ សក្កទេវរាជ ត្រាស់ថា ពួកអ្នកមានវិជ្ជា ៣ ផង ពួកក្សត្រទាំងអស់ដែលគង់នៅលើផែនដីផង ពួកមហារាជទាំង ផង ពួកទេវតាមានយសក្នុងឋានតាវត្តិង្សផង តែងថ្វាយបង្គំខ្ញុំ ពិតមែន ឯខ្ញុំថ្វាយបង្គំដោយប្រពៃ ចំពោះពួកបព្វជិត ដែល បរិបូណ៌ដោយសីល មានចិត្តតម្កល់មាំ អស់រាត្រីដ៏យូរអង្វែង មានព្រហ្មចរិយៈជាទីប្រព្រឹត្តទៅក្នុងខាងមុខ ពួកគ្រហស្ថណាជា អ្នកធ្វើបុណ្យ ជាឧបាសកមានសីល ចិញ្ចឹមកូនប្រពន្ធ ដោយធម៌ ម្នាលមាតលិ ខ្ញុំក៏ថ្វា