អដ្ឋកថា បឋមសក្កនមស្សនសូត្រទី ៨
អដ្ឋកថា បឋមសក្កនមស្សនសូត្រ គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមសក្កនមស្សនសូត្រទី ៨ ដូចតទៅ នេះ បទថា បុថុទ្ទិសា បានដល់ ទិសធំ ៤ និងទិសតូច ៤ ។ បទថា ភុម្មា បានដល់ អ្នកនៅលើផែនដី ។ បទថា ចិររត្តសមាហិតេ បានដល់ អ្នកមានចិត្តតាំងមាំហើយ ដោយឧបចារៈ និង អប្បនា អស់រាត្រីដ៏យូរ ។ បទថា វន្ទេ បានដល់ ខ្ញុំសូមថ្វាយបង្គំ ។ បទថា ព្រហ្មចរិយបរាយនេ អធិប្បាយថា អ្នកប្រព្រឹត្តព្រហ្មចរិយៈ ដែលជាការប្រព្រឹត្តិ ដ៏ប្រសើរបំផុត ជាដើមថា ដេកតែម្តង ឆាន់មួយពេល ក្នុងទីបំផុតនៃជីវិត អស់ ១០ ឆ្នាំខ្លះ ២០ ឆ្នាំខ្លះ បេ ។ ឆ្នាំខ្លះ ។ បទថា បុញ្ញករា បាន ដល់ អ្នកធ្វើបុណ្យជាដើមយ៉ាងនេះថា ប្រគេនបច្ច័យ ៤ បូជាដោយផ្កាម្លិះ ក្រពុំ អុជប្រទីបមួយពាន់ ។ បទថា សីលវន្តោ សេចក្តីថា តាំងនៅក្នុងភាពជា ឧបាសក ប្រកបដោយសីល ៥ ខ្លះ សីល ១០ ខ្លះ ។ បទថា ធម្មេន ទារំ បេសេន្តិ បានដល់ មិនធ្វើចោរកម្ម មានការជីកឧម្មង្គជាដើម ហើយ ចិញ្ចឹមបុត្រភរិយា ដោយកសិកម្ម គោរក្ខកម្ម និងពាណិជ្ជកម្មជាដើម ។ បទថា បមុខោ រថមារុហិ បានដល់ ជាប្រមុខ គឺជាអ្នក ប្រសើររបស់ទេវតាទាំងឡាយ ស្តេចឡើងទៅកាន់រថ ។