អដ្ឋកថា ទុតិយសក្កនមស្សនសូត្រទី ៩
ក្បាលទី 20 · ទំព័រ 568
អដ្ឋកថា ទុតិយសក្កនមស្សនសូត្រ គប្បីជ្រាបវិនិច្ឆ័យក្នុងទុតិយសក្កនមស្សនសូត្រទី ៩ ដូចតទៅ នេះ បទថា ភគវន្តំ នមស្សតិ សេចក្តីថា សក្កទេវរាជបត់សំពត់ទាំងពីរ ជាន់ ធ្វើសំពត់ឆៀងស្មាម្ខាង អង្គុយលត់ជង្គង់ដូចមហាព្រហ្មប្រណម្យដៃលើ សិរសា ។ បទថា សោ យក្ខោ បានដល់ សត្វនោះ ។ បទថា អនោមនាមំ បានដល់ មានព្រះនាមមិនថោកទាប ដោយព្រះនាមដែលជានិមិត្តនៃគុណ ព្រោះមិនមានភាពថោកថយដោយគុណ ទាំងពួង ។ បទថា អវិជ្ជាសមតិក្កមា បានដល់ ឈានកន្លងអវិជ្ជាដែលមាន វដ្តៈជាមូល ដែលបិទបាំងអរិយសច្ច ៤ ជាដើម ។ បទថា សេក្ខា បាន ដល់ ព្រះសេក្ខៈ ៧ ពួក ។ បទថា អប្បច្ចយារាមា គឺត្រេកអរក្នុងការ កម្ចាត់វដ្តៈ ។ បទថា សិក្ខរេ ប្រែថា រមែងសិក្សា ។