តតិយសក្កនមស្សនសូត្រទី ១០

ក្បាលទី 20 · ទំព័រ 569

សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ កាលពីព្រេងនាយ សក្កទេវានមិន្ទ ត្រាស់ហៅមាតលិសង្គាហកទេវបុត្តមកប្រាប់ថា ម្នាលមាតលិ សម្លាញ់ ចូរអ្នកទឹមរថអាជានេយ្យ ដែលទឹមសេះ ១០០០ យើងនឹងទៅកាន់ ឧយ្យានភូមិ ដើម្បីមើលនូវទីដ៏សប្បាយ ។ ម្នាលភិក្ខុទាំងឡាយ មាតលិ សង្គាហកទេវបុត្ត ទទួលស្តាប់សក្កទេវានមិន្ទថា ព្រះករុណាថ្លៃវិសេស សូម ព្រះអង្គមានសេចក្តីចម្រើន ហើយទឹមរថអាជានេយ្យ ដែលទឹមសេះ ១០០០ រួចក្រាបទូលសក្កទេវានមិន្ទថា បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ រថអាជានេយ្យ ដែល ទឹមសេះ ១០០០ ខ្ញុំព្រះអង្គទឹមបម្រុងចាំព្រះអង្គរួចហើយ សូមទ្រង់សម្គាល់ នូវកាលគួរនឹងស្តេចទៅក្នុងកាលឥឡូវនេះចុះ ។ ម្នាលភិក្ខុទាំងឡាយ លំដាប់ នោះឯង សក្កទេវានមិន្ទ ស្តេចចុះអំពីវេជយន្តប្រាសាទ ធ្វើអញ្ជលីនមស្ការ ចំពោះព្រះភិក្ខុសង្ឃ ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង មាតលិសង្គាហកទេវបុត្ត បានពោលនឹងសក្កទេវានមិន្ទ ដោយគាថាថា សេចក្តីពិតថា ពួកជនទាំងនោះ ដេកនៅក្នុងរាងកាយមាតាដ៏ស្អុយ គួរតែ ថ្វាយបង្គំចំពោះព្រះអង្គវិញ ព្រោះពួកជនទាំងនុ៎ះ មុជចុះក្នុងសាកសព គឺផ្ទៃមាតា ពេញដោយការឃ្លាននឹងការស្រេក បពិត្រវាសវៈ ព្រះអង្គ ស្រឡាញ់សេចក្តីប្រព្រឹត្តិរបស់ពួកអ្នកបួសនោះ ដូចម្តេច សូមទ្រង់ប្រាប់ សេចក្តីប្រព្រឹត្តិរបស់ពួកអ្នកបួស យើងខ្ញុំនឹងស្តាប់ពាក្យនោះ របស់ព្រះអង្គ ។ សក្កទេវរាជ មានព្រះបន្ទូលថា ម្នាលមាតលិ ខ្ញុំ ស្រឡាញ់ត្រង់សេចក្តីប្រព្រឹត្តិរបស់ពួកអ្នកបួសនោះ ព្រោះពួក