អដ្ឋកថា តតិយសក្កនមស្សនសូត្រទី ១០
អដ្ឋកថា តតិយសក្កនមស្សនសូត្រ គប្បីជ្រាបវិនិច្ឆ័យក្នុងតតិយសក្កនមស្សនសូត្រទី ១០ ដូចតទៅ នេះ បទថា អជ្ឈភាសិ សេចក្តីថា ហេតុអ្វី ទើបមាតលិសង្គាហកទេវបុត្រនេះបានពោលយ៉ាងនេះរឿយៗ ។ បានឮថា សក្កទេវរាជមានព្រះសូរ សៀងពីរោះ ក្នុងពេលមានព្រះតម្រាស់ចន្លោះព្រះទន្តជិតស្និទ្ធ បន្លឺព្រះសូរ សៀងដូចសំឡេងកណ្តឹងមាស ។ មាតលិសង្គាហកទេវបុត្រ និយាយថា យើងនឹងបានស្តាប់ព្រះសូរសៀងនោះរឿយៗ ។ បទថា បូតិទេហសយា សេចក្តីថា ឈ្មោះថា ដេកក្នុងរាងកាយដ៏ស្អុយ ព្រោះដេកក្នុងរាងកាយរបស់ មាតាដ៏ស្អុយ ឬសរីរៈរបស់ខ្លួនឯង ។ បទថា និម្មុគ្គា កុណបស្មេតេ គឺជន ទាំងនេះលិចនៅក្នុងសាកសព ពោល គឺគភ៌មាតាអស់ ១០ ខែ ។ បទថា ឯតំ នេសំ បិហយាមិ បានដល់ យើងពេញចិត្តក្នុង មារយាទរបស់អ្នកមិនមានផ្ទះទាំងនោះ ។ បទថា ន តេសំ កោដ្ឋេ ឱបេន្តិ សេចក្តីថា បុគ្គលមិនទុកស្រូវរបស់អ្នកទាំងនោះ ទុកក្នុងជង្រុក គឺស្រូវរបស់ អ្នកទាំងនោះមិនមាន ។ បទថា ន កុម្ភា បានដល់ មិនទុកនៅក្នុងក្អម ។ បទថា ន កឡោបិយំ បានដល់ មិនទុកនៅក្នុងក្រែញ្ចង ។ បទថា បរនិដ្ឋិតមេសនា បានដល់ ស្វែងរករបស់ដែលឆ្អិនហើយ ក្នុងផ្ទះនោះៗ ដែលសម្រេច ដើម្បីជនដទៃ ដោយភិក្ខាចារវត្ត ។ បទថា តេន បានដល់ ដោយការស្វែងរក យ៉ាងនេះ ។ បទថា សុព្វតា បានដល់ សមាទានវត្តដោយប្រពៃហើយ អស់ ១០ ឆ្នាំខ្លះ ៦០ ឆ្នាំខ្លះ ។ បទថា សុមន្តន្តិនោ គឺ មានប្រក្រតីពោល ពាក្យសុភាសិតយ៉ាងនេះថា យើងនឹងស្វាធ្យាយធម៌ នឹងបដិបត្តិធុតង្គ នឹង