ឃត្វាសូត្រទី ១ - សម្លាប់អ្វី ទើបដេកជាសុខ
ក្បាលទី 20 · ទំព័រ 574
សក្កបញ្ចកៈ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រានោះឯង សក្កទេវានមិន្ទ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិតក្នុងទីសមគួរ ។ លុះសក្កទេវានមិន្ទ ឋិតក្នុងទីដ៏សមគួរហើយ ទើបក្រាប ទូលព្រះមានព្រះភាគ ដោយគាថាថា បុគ្គលសម្លាប់អ្វី ទើបដេកជាសុខ សម្លាប់អ្វី ទើបមិនសោកសៅ បពិត្រព្រះគោតម ព្រះអង្គគាប់ព្រះហបឫទ័យ ចំពោះការ សម្លាប់ធម៌អ្វី ដែលជាធម៌ឯក ។ ព្រះមានព្រះភាគត្រាស់ថា បុគ្គលសម្លាប់សេចក្តី ក្រោធបាន ទើបដេកជាសុខ សម្លាប់សេចក្តីក្រោធបាន ទើប មិនសោកសៅ ម្នាលវាសវៈ ពួកព្រះអរិយៈតែងសរសើរការ សម្លាប់សេចក្តីក្រោធ ដែលមានគល់ជាពិស មានចុងដ៏ផ្អែម ព្រោះថា បុគ្គលសម្លាប់សេចក្តីក្រោធនោះបាន ទើបមិន សោកសៅឡើយ ។