អដ្ឋកថា មាយាសូត្រទី ៣ - វេបចិត្តិអសុរិន្ទ
គប្បីជ្រាបវិនិច្ឆ័យក្នុងមាយាសូត្រទី ៣ ដូចតទៅនេះ បទថា អាពាធិកោ បានដល់ មានជំងឺ ដោយអាពាធដែលកើតហើយ ក្នុងវេលា ដែលពួកឥសីផ្តាសា ។ បទថា វាចេហិសិ មំ សេចក្តីថា ស្តេចសក្កៈ ត្រាស់ថា បើអ្នកប្រាប់សម្ពរិមាយានឹងខ្ញុំ ខ្ញុំនឹងព្យាបាលអ្នក ។ បទថា មា ខោ ត្វំ មារិស វាចេសិ សេចក្តីថា ពួកអសុរពោលថា វៀរសម្ពរិមាយាចេញ ហើយ សក្កទេវរាជនឹងបៀតបៀនពួកយើង បើសក្កទេវរាជដឹងសម្ពរិមាយា នោះ ពួកយើងនឹងវិនាស សក្កទេវរាជកុំធ្វើឲ្យពួកយើងវិនាស ដើម្បីប្រយោជន៍របស់ខ្លួនតែម្នាក់ឡើយ ទើបហាមឃាត់ ។ បទថា សម្ពរោវសតំ សមំ សេចក្តីថា វេបចិត្តិស្តេចអសុរ ពោលថា ពួកអ្នកជាបុគ្គលតាំងនៅក្នុងធម៌ ពួកអ្នកមិនគួរពេញចិត្តនឹងមាយា នឹងឆេះ ដូចស្តេចអសុរ មានមាយាប្រកបដោយមាយា ឆេះក្នុងនរកអស់មួយ រយឆ្នាំ ។ សួរថា សក្កទេវរាជអាចនឹងព្យាបាល សេចក្តីក្រោធរបស់វេបចិត្តិ ស្តេចអសុរបានឬ ។ ឆ្លើយថា អាច ។ សួរថា ព្យាបាលដូចម្តេច ។ ឆ្លើយ ថា បានឮមកថា ក្នុងកាលនោះ ពួកឥសីរស់នៅនៅឡើយ ព្រោះហេតុនោះ សក្កទេវរាជ ក៏នឹងនាំវេបចិត្តិ ស្តេចអសុរទៅរកឥសីឲ្យអត់ទោស ដោយ អាការយ៉ាងនេះ ស្តេចវេបចិត្តិ គប្បីនៅជាសុខ តែមិនធ្វើយ៉ាងនោះ គេច ចេញទៅ ព្រោះត្រូវបញ្ឆោត ។