អច្ចយសូត្រតី៤ - បុគ្គលពាលពីរពួក - បុគ្គលជាបណ្ឌិតពីរពួក
សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះឯង ភិក្ខុ ២ រូប ទាស់ទែងគ្នា ។ បណ្តាភិក្ខុ ២ រូបនោះ ភិក្ខុមួយរូបនិយាយរំលោភហួស ។ គ្រានោះឯង ភិក្ខុនោះសម្តែងទោស តាមសមគួរដល់ទោស ក្នុងសម្នាក់ភិក្ខុ នោះ ។ តែភិក្ខុនោះក៏មិនទទួល ។ គ្រានោះឯង ពួកភិក្ខុជាច្រើនរូប ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសម គួរ ។ លុះពួកភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ទើបក្រាបទូលព្រះមាន ព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុ ២ រូប ក្នុងសាសនានេះ កើតទាស់ទែងគ្នា បណ្តាភិក្ខុទាំង ២ រូបនោះ ភិក្ខុមួយរូបនិយាយរំលោភ ហួស បពិត្រព្រះអង្គដ៏ចម្រើន គ្រានោះឯង ភិក្ខុនោះសម្តែងទោស តាមសម គួរដល់ទោស ក្នុងសម្នាក់ភិក្ខុនោះ តែភិក្ខុនោះមិនទទួល ។ ព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បុគ្គល ពាលនេះមាន ២ ពួក ។ គឺបុគ្គលដែលមិនឃើញទោសតាមទោសមួយ បុគ្គល ដែលគេកាលសម្តែងទោស មិនទទួលតាមធម៌មួយ ។ ម្នាលភិក្ខុទាំងឡាយ នេះឯងបុគ្គលពាល ២ ពួក ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាបណ្ឌិត នេះក៏មាន ២ ពួក ។ គឺបុគ្គលដែលឃើញទោសតាមទោស ១ បុគ្គលដែលកាលគេសម្តែងទោសទទួលតាមធម៌ ១ ។ ម្នាលភិក្ខុទាំងឡាយ នេះឯងបណ្ឌិតមាន ២ ពួក ។ ម្នាលភិក្ខុទាំងឡាយ កាលពីព្រេងនាយ សក្កទេវានមិន្ទ ពន្យល់ពួកទេវតានៅឋានតាវត្តិង្ស ក្នុងរោងប្រជុំឈ្មោះសុធម្មា បានពោល គាថានេះ ក្នុងវេលានោះថា សេចក្តីក្រោធចូរមក ក្នុងអំណាចរបស់អ្នកទាំងឡាយ សេចក្តី ប្រែប្រួល របស់អ្នកទាំងឡាយ កុំកើតក្នុងមិត្តធម៌ ពួកអ្នកកុំ តិះដៀលបុគ្គល ដែលមិនគួរតិះដៀល ទាំ