អដ្ឋកថា អច្ចយសូត្រតី៤ - បុគ្គលពាលពីរពួក - បុគ្គលជាបណ្ឌិតពីរពួក

ក្បាលទី 20 · ទំព័រ 584

គប្បីជ្រាបវិនិច្ឆ័យក្នុងអច្ចយសូត្រទី ៤ ដូចតទៅនេះ បទថា សម្បយោជេសុំ ប្រែថា ទាស់ទែងគ្នា ។ បទថា អច្ចសរា បានដល់ រំលោភហួស ។ អធិប្បាយថា ភិក្ខុមួយរូប បានពោលពាក្យកន្លងហួសភិក្ខុ មួយរូប ។ បទថា យថាធម្មំ ន បដិគ្គណ្ហាតិ បានដល់ មិនលើកទោស ។ បទថា កោធោ វោ វសមាយាតុ លោកសម្តែងថា សេចក្តី ក្រោធចូរមកកាន់អំណាចរបស់ពួកលោក ពួកលោកកុំមកកាន់អំណាចនៃសេចក្តី ក្រោធ ។ ពាក្យថា ហិ ក្នុងបទនេះថា មា ច មិត្តេ ហិ វោ ជរា ត្រឹមតែជា និបាត ។ សេចក្តីជ្រះថ្លាក្នុងមិត្តធម៌ កុំកើតដល់ពួកលោក ។ ម្យ៉ាងទៀត តតិយាវិភត្តិចុះ ក្នុងអត្ថនៃសត្តមីវិភត្តិ ។ អធិប្បាយថា សេចក្តីជ្រះថ្លាក្នុង មិត្តធម៌ កុំកើតហើយ គឺថា ភាវៈជាប្រការដទៃ ចាកភាពជាមិត្តចូរកុំមាន ។ បទថា អគរហិយំ មា គរហិត្ថ សេចក្តីថា កុំតិះដៀលអ្នកមិនគួរតិះដៀល គឺ បុគ្គលជាព្រះខីណាស្រព ។