អដ្ឋកថា អក្កោធសូត្រទី ៥
ក្បាលទី 20 · ទំព័រ 587
គប្បីជ្រាបវិនិច្ឆ័យក្នុងអក្កោធសូត្រទី ៥ ដូចតទៅនេះ បទថា មា វោ កោធោ អជ្ឈភវិ សេចក្តីថា សេចក្តីក្រោធ កុំគ្របសង្កត់ពួក លោក ពួកលោកនុ៎ះឯង ចូរគ្របសង្កត់សេចក្តីក្រោធ ។ បទថា មា ច កុជ្ឈិត្ថ កុជ្ឈតំ សេចក្តីថា កាលបុគ្គលនោះក្រោធ កុំក្រោធតប ។ បទថា អកោធោ បានដល់ មេត្តា និងធម៌ជាបុព្វភាគរបស់មេត្តា ។ បទថា អហឹសា បានដល់ ករុណា និងធម៌ជាបុព្វភាគរបស់ករុណា ។ បទថា អថ បបជនំ កោធោ បព្វតោវាភិមទ្ទតិ សេចក្តីថា សេចក្តីក្រោធ រមែងញាំញី ជនបាប ដូចភ្នំសង្កត់ ដូច្នោះ ។ អដ្ឋកថាអក្កោធសូត្រ ចប់ តតិយវគ្គទី ៣ ចប់ សារត្ថប្បកាសិនី អដ្ឋកថា សំយុត្តនិកាយ សគាថវគ្គ ចប់ សក្កសំយុត្ត ចប់