អត្ថរបស់សាធុសព្ទ
មេមិ វោ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរទៅ តថាគតបណ្តេញអ្នក ទាំងឡាយ ដូច្នេះ ។ ប្រើក្នុងតតិយាវិភត្តិ ក្នុងប្រយោគជាដើមថា ន វោ មម សន្តិកេ វត្ថព្វំ អ្នកទាំងឡាយមិនគួរនៅក្នុងសម្នាក់តថាគតទេ ដូច្នេះ ។ ប្រើ ក្នុងចតុត្ថីវិភត្តិ ដូចក្នុងប្រយោគជាដើមថា វនបត្ថបរិយាយំ វោ ភិក្ខវេទេ សេស្សាមិ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវហេតុនៃការនៅក្នុង ព្រៃដល់អ្នកទាំងឡាយ ដូច្នេះ ។ ប្រើក្នុងឆដ្ឋីវិភត្តិ ក្នុងប្រយោគជាដើមថា សព្វេសំ វោ សារីបុត្ត សុភាសិតំ ម្នាលសារីបុត្ត បើដោយបរិយាយ អ្នក ទាំងអស់គ្នាសុទ្ធតែនិយាយត្រូវហើយ ដូច្នេះ ។ ប្រើក្នុងបទបូរណៈ គឺធ្វើបទ ឲ្យពេញ ដូចក្នុងប្រយោគជាដើមថា យេ ហិ វោ អរិយា បរិសុទ្ធកាយកម្មន្តា ព្រះអរិយៈទាំងឡាយណា ដែលមានកាយកម្មបរិសុទ្ធ ដូច្នេះ ។ តែ ក្នុងទីនេះ សព្ទថា វោ នេះ គប្បីឃើញថា ចុះក្នុងចតុត្ថីវិភត្តិ ។ ពាក្យថា ភិក្ខវេ ជាពាក្យហៅពួកភិក្ខុដែលប្រាកដចំពោះមុខ ដោយទទួល ព្រះតម្រាស់ ។ បទថា ទេសេស្សាមិ ជាពាក្យប្តេជ្ញាដែលនឹងសម្តែងធម៌ ។ បទថា តំ សុណាថ សេចក្តីថា អ្នកទាំងឡាយចូរស្តាប់បដិច្ចសមុប្បាទនោះ គឺទេសនាកណ្ឌនោះ ដែលតថាគតកំពុងពោល ។ បទថា សាធុកំ នោះ ក្នុងពាក្យថា សាធុកំ មនសិករោថ នេះ មាន អត្ថដូចគ្នានឹងបទថា សាធុ ។ ម្យ៉ាងទៀត សាធុ សព្ទនេះ ប្រើក្នុងអត្ថថា ទូលសូម ការទទួល ការធ្វើឲ្យត្រេកអរ សេចក្តីល្អ និងធ្វើឲ្យមាំទាំជាដើម ។