អដ្ឋកថា វិភង្គសូត្រទី ២

ក្បាលទី 20 · ទំព័រ 615

ក្នុងវិភង្គសូត្រទី ២ មានវិនិច្ឆ័យដូចតទៅ គប្បីជ្រាបហេតុនៃការតាំង ព្រះសូត្រ តាមន័យដែលពោលហើយនោះឯង ដូច្នេះ ។ ព្រះសូត្រដំបូង ព្រះអង្គសម្តែងដោយសង្ខេប ដោយឧគ្ឃដិតញ្ញូបុគ្គល តែព្រះសូត្រនេះ ទ្រង់សម្តែងដោយពិស្តារ ដោយវិបចិតញ្ញូបុគ្គល ។ ក្នុង ព្រះសូត្រនេះ គប្បីពោលឧបមា ៤ យ៉ាងដោយបុរសនាំយកវល្លិទៅ ។ ឧបមានោ ះ លោកពោលហើយ ក្នុងគម្ពីរវិសុទ្ធិមគ្គនោះឯង ។ ប្រៀបដូចបុរសនាំយក វល្លិទៅ ជួបចុងវល្លិហើយ ក៏គយគន់រកឫស ស្រាវជ្រាវតាមចុងវល្លិ នោះ ជួបឫសហើយ ក៏កាត់ត្រង់ឫសកាន់យកទៅប្រើក្នុងការងារ យ៉ាងណា ព្រះមានព្រះភាគ ក៏ដូច្នោះ កាលទ្រង់សម្តែងទេសនាយ៉ាងពិស្តារ ទ្រង់នាំ ទេសនា តាំងអំពីជរាមរណៈ ដែលជាចុងនៃបដិច្ចសមុប្បាទ រហូតដល់អវិជ្ជាបទ ដែលជាឫសគល់ សម្តែងវដ្តកថា និងវិវដ្តកថាដដែលទៀតឲ្យចប់ហើយ ។ ក្នុងពាក្យនោះ គប្បីជ្រាបវិនិច្ឆ័យអត្ថនៃជរា និងមរណៈជាដើម ដោយ វិត្ថារទេសនាដូចតទៅនេះ គប្បីជ្រាបវិនិច្ឆ័យក្នុងជរាមរណនិទ្ទេសមុន ។ សព្ទថា តេសំ តេសំ នេះ ដោយសង្ខេប គប្បីជ្រាបថា ជា សព្ទសម្តែងអត្ថទូទៅ ដល់ពួកសត្វដ៏ច្រើន ។ ពិតហើយ កាលបុគ្គលពោល អស់មួយថ្ងៃយ៉ាងនេះថា ជរាមកដល់ព្រះទេវទត្ត ជរាមកដល់ព្រះសោមទត្ត សត្វទាំងឡាយ រមែងមិនដល់នូវការចាស់ជុំវិញនោះឯង តែដោយ ២ បទនេះ សត្វណាម្នាក់ ដែលឈ្មោះថា មិនត្រូវជរាមរណៈគ្របសង្កត់មិនមាន ព្រោះ ដូច្នោះ ទើបលោកពោលថា សព្ទថា តេសំ តេសំ នេះ ពោលដោយ