អដ្ឋកថា វិបស្សីសូត្រទី ៤
ក្នុងវិបស្សីសូត្រ មានវិនិច្ឆ័យដូច្នេះ បទថា វិបស្សិស្ស សេចក្តីថា បានឮថា ភ្នែកទាំងឡាយ របស់លោកិយមហាជនមើលអ្វីមួយ រមែងត្រឡប់ទៅ ត្រឡប់មក ព្រោះចក្ខុបសាទដែលកើតអំពីកម្មតិចតួច មាន កម្លាំងទន់ខ្សោយ យ៉ាងណា តែភ្នែករបស់ព្រះពោធិសត្វនោះ មិនក្រឡឺត ក្រឡាប់ឡើយ ព្រោះបសាទដែលកើតអំពីកម្មមានកម្លាំងច្រើន ទើបទ្រង់ មើលដោយភ្នែកដែលមិនក្រឡាប់ មិនប៉ប្រិចនោះឯង ដូចទេវតាក្នុងជាន់ តាវត្តិង្ស ដូច្នោះ ព្រោះហេតុនោះ ទើបលោកពោលថា ព្រះកុមារសម្លឹងមើល ដោយមិនប៉ប្រិច ព្រោះដូច្នោះ ទើបព្រះវិបស្សីកុមារនោះ មានរហ័សនាមថា វិបស្សី វិបស្សី ដូច្នេះ ។ ពិតហើយ ក្នុងសេចក្តីនេះ មានអធិប្បាយដូច្នេះ ឈ្មោះថា វិបស្សី ព្រោះឃើញការបរិសុទ្ធិ ម្យ៉ាងទៀត ឈ្មោះថា វិបស្សី ព្រោះឃើញដោយកែវភ្នែកដែលរីក ។ ក្នុងទីនេះ កែវភ្នែករបស់ព្រះពោធិសត្វទាំងអស់ ដែលកើតក្នុងភពចុងក្រោយ រមែងមិនរេចុះរេឡើង ព្រោះ បសាទដែលកើតអំពីកម្មមានកម្លាំងខ្លាំង ។ ព្រះពោធិសត្វនោះ រមែងបាន ឈ្មោះដោយហេតុនោះឯង ។ ម្យ៉ាងទៀត ឈ្មោះថា វិបស្សី ព្រោះពិចារណាឃើញ អធិប្បាយថា ព្រោះជ្រើសរើស ទើបឃើញ ។ បានឮថា ថ្ងៃមួយ អមាត្យទាំងឡាយនាំព្រះមហាបុរស ដែលប្រដាប់ តាក់តែងព្រះវរកាយហើយ មកដាក់លើភ្លៅរបស់ព្រះរាជា ដែលប្រថាប់គង់ ពិចារណាក្តី ក្នុងទីជំនុំក្តី កាលព្រះរាជាទ្រង់សព្វព្រះហប្ញទ័យ ដែលបាន មហាបុរសនោះនៅលើភ្លៅ អមាត្យទាំងឡាយបានធ្វើម្ចាស់ទ្រព្យ ឲ្យមិនមែន