អដ្ឋកថា សិខីសូត្រទី ៥
ក្បាលទី 20 · ទំព័រ 648
សិខីសូត្រជាដើម [ ២៥-២៦ ] ក្នុងសិខីសូត្រទី ៥ ជាដើម មានវិនិច្ឆ័យដូច្នេះ អត្ថនៃ បទថា សិខិស្ស ភិក្ខវេ ជាដើម គប្បីពោលការប្រកបយ៉ាងនេះថា សិខិស្សបិ ភិក្ខវេ ព្រោះហេតុអ្វី ព្រោះមិនសម្តែងក្នុងអាសនៈមួយ ។ ពិតហើយ ព្រះសូត្រ នេះទ្រង់សម្តែងក្នុងឋានៈផ្សេងៗ តែអត្ថដូចគ្នាគ្រប់អន្លើនោះឯង សេចក្តី ពិត កាលព្រះពោធិសត្វ គ្រប់ៗ អង្គ ប្រថាប់គង់នាពោធិបល្ល័ង្ក អ្នកដទៃ ទោះជាសមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី ព្រហ្មក្តី មិនបានប្រាប់ថា ព្រះ ពោធិសត្វក្នុងអតីតពិចារណាបច្ចយាការហើយ ទើបបានជាព្រះពុទ្ធ ។