អដ្ឋកថា វេស្សភូសូត្រទី ៦
ក្បាលទី 20 · ទំព័រ 648
ព្រះពុទ្ធ អង្គក្រោយៗ រមែងដើរទៅតាមផ្លូវដែលព្រះពុទ្ធមុនៗ ទាំងនោះដើរទៅ ហើយ ដូចភ្លៀងធ្លាក់ក្នុងបឋមកប្ប ភ្លៀងក៏រមែងហូរទៅតាមផ្លូវដែលទឹកហូរ ទៅនោះឯង ។ ពិតហើយ ព្រះពោធិសត្វគ្រប់អង្គ ចេញអំពីចតុត្ថជ្ឈាន ដែល មានខ្យល់ដង្ហើមចូលចេញជាអារម្មណ៍ ធ្វើញាណឲ្យឈមចុះកាន់បច្ចយាការ ពិចារណាបច្ចយាការនោះ ដោយអនុលោម និងបដិលោម រមែងបានជាព្រះពុទ្ធ ដូច្នោះ ទើបលោកពោលថា ឈ្មោះថា ពុទ្ធវិបស្សនា ក្នុង ៧ សូត្រ តាមលំដាប់ ដូច្នេះ ។